Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ហូជីមិញ)៖ អតីតប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃធនាគារវៀតណាម​មួយកន្លែង​ត្រូវបាន​ចាប់ខ្លួន​ពីបទធ្វើឲ្យ​ខាតបង់​ថវិកាជាង​ ៩,០០០ពាន់លាន​ដុង​ឬស្មើ​នឹង​​ជាង​ ៤០០លានដុល្លារ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅ​មុននេះបន្តិច​នារសៀល​ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

លោក Hoang Van Toan អតីតប្រធាន​ធនាគារ​ឈ្មោះថា Trustbank ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​នៅថ្ងៃអង្គារ​ម្សិលមិញ​នេះ ដោយ​រូប​លោករួម​ជាមួយ​និង​សមាជិក​មួយ​ចំនួន​ទៀត​នៃក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​ធនាគារ បាន​ទទួលរង​ការចោទ​ប្រកាន់​ថា​បានបំពាន​គោលការណ៍​​នៃ​ការ​ផ្តល់​ប្រាក់កម្ចី ដែលបាន​បណ្តាល​ឲ្យខាតបង់​ថវិកា​រាប់រយលាន​ដុល្លារ​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ដែរ នៅក្នុងចំណោមថវិកាចំនួនជា ៤០០លានដុល្លារដែលលោក Toan រួមនិង​គ្នីគ្នា​បានធ្វើឲ្យ​ខាតបង់ដល់​ធនាគារ​​នៅចន្លោះ​​ឆ្នាំ​២០១២ និងឆ្នាំ២០១៤នោះ ទឹកប្រាក់​ប្រហែល​ ២៧០លានដុល្លារ​ត្រូវបាន​ប្រមូល​យកមក​វិញ​ហើយ៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com