(​ហុងដូរ៉ាស់)៖ មនុស្ស​យ៉ាងហោចណាស់ ០៤នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបាត់ខ្លួន​បន្ទាប់ពី​​ខ្យល់​​ព្យុះដ៏ខ្លំាងក្លាមួយ​បាន​វាយប្រហារ​មកលើ​ប្រទេស​ហុងឌូរ៉ាស ចាប់តាំងពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុនមក​ម្ល៉េះ។ នេះបើតាម​អាជ្ញាធរ​ហុងឌូរ៉ាស ដែលចុះផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅព្រឹកថ្ងៃ​អង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។​

ប្រភពដដែល​បានបញ្ជាក់​ដែរថា អ្នកនេសាទ​ម្នាក់​អាយុ ៤៩ឆ្នាំ​បានលង់​ទឹក​ស្លាប់​កាលពី​ថ្ងៃអាទិត្យ នៅតំបន់​ឈូង​សមុទ្រ​នៃភាគខាងជើង​កំពង់ផែ Omoa បន្ទាប់ពី​ទូក​របស់​គេបាន​ក្រឡាប់​លិច ខណៈ​មនុស្ស​បីនាក់​ក៏បានស្លាប់​ផងដែរ និង១៤នាក់​បានបាត់ខ្លួន​ក្រោយទូកដឹកដំណើរផ្ទុកមនុស្សចំនួន ៣៥នាក់ បានលិចនៅឯ​តំបន់ឆ្នេរ Mosquito នៃប្រទេស​ហុងឌូរ៉ាស។

គួរបញ្ជាក់ថា​បើតាមអាជ្ញាធរ​ហុងឌូរ៉ាស ​ទេសចរណ៍​ជនជាតិ​កាណាដា​ម្នាក់​អាយុ ៧៣ឆ្នាំ​បានបាត់ខ្លួន កាលពី​ថ្ងៃសៅរ៍ សប្ដាហ៍មុន​នៅឯកោះ Roatan ដែលជា​គោលដៅ​ទេសចរណ៍​ដ៏មាន​ប្រជាប្រិយភាព​នៃប្រទេស​ហុងឌូរ៉ាស៕