(បាដាត)៖ ក្រុមសកម្មប្រយុទ្ធ ISIS នៅថ្ងៃអាទិត្យនេះ បានចេញមុខអាះអាងទាមទារទទួលខុសត្រូវលើការវាយប្រហារបំផ្ទុះរថយន្ដ បង្កៃគ្រាប់បែក ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់២០នាក់បាត់បង់ជីវិត និង៥០នាក់ផ្សេងទៀតបានរងរបួសនៅឯផ្សារមួយ កន្លែងដែលសម្បូរទៅដោយ អ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត ស្ថិតភាគខាងកើតនៃរដ្ឋធានីបាដាត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រលប់ថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០១៧។

ប៉ូលិសអ៊ីរ៉ាក់ ក៏បានបញ្ជាក់ដែរថា ការវាយប្រហារនេះ បានកើតឡើងនៅក្នុងតំបន់អ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត ភាគច្រើន រស់នៅក្នុងស្រុកJamila ហើយក្នុងពេលជាមួយគ្នា ក្រុមISIS ​បានអះអាងថាការវាយប្រហាររបស់ខ្លួនគឺមានគោលដៅទៅលើតំបន់ អ្នកកាន់និកាយស៊ីអ៊ីតតែម្ដង៕