(ស៊ីរី)៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិចនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់២០នាក់ ត្រូវបានស្លាប់ក្នុងករណីរថយន្តបំផ្ទុះគ្រាប់បែកអត្តឃាត នៅទីក្រុង Azaz នៃប្រទេសស៊ីរី ក្បែរព្រំដែនតួកគី។

ទីភ្នាក់ងារសារព័ត៌មានខាងលើ បានបញ្ជាក់ថា ការផ្ទុះនេះបានកើតឡើងនៅខាងក្រៅអគារតុលាការមួយកន្លែង នៅក្នុងទីក្រុង Azaz ដែលមានចម្ងាយប្រមាណតែ ៧គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនតួកគី។ សូមបញ្ជាក់ផងដែរថា ទីក្រុង Azaz គឺជាចំនុចគោលដៅវាយប្រហារមួយរបស់ក្រុមរដ្ឋអ៊ិស្លាម ISIS ៕