(អាមេរិក)៖ មានករណីបាញ់ប្រហារនៅអាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ស្លាប់មនុស្ស៥នាក់ និងរបួស៨នាក់ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ។ ប៉ូលិសបានឲ្យដឹងថា ខ្មាន់កាំភ្លើងត្រូវបានគេសង្ស័យ មានកាំភ្លើងនៅក្នុងកាបូប។