Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(​មូស្គូ)៖ មេបញ្ជាការយោធារុស្ស៊ី​នៅថ្ងៃសុក្រនេះ បានឱ្យថាទីក្រុងមូស្គូ​បានចាប់​ផ្ដើម​ដកកងទ័ព​របស់ខ្លួន​ចេញពី​ប្រទេស​ស៊ីរីជាបណ្ដើរៗហើយ ដោយក្នុងនោះ​កងនាវា​ដឹកយន្ដហោះ​ចម្បាំងនឹងត្រូវចាក​ចេញ​មុនគេ។ នេះបើតាម​ការចេញ​ផ្សាយ ដោយ​សារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។

ការប្រកាស​របស់ប្រមុខ​យោធា​រុស្ស៊ី លោក Valery Gerasimov ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីរុស្ស៊ី និងតួកគីបានឈាន​ដល់កិច្ចព្រមព្រៀង​ស្ដីពីបទឈប់បាញ់ នៅទូទំាង​ប្រទេសស៊ីរី ប៉ុន្តែទោះជា​យ៉ាងណា ភាគីជម្លោះ​ទាំងអស់​នៅតែ​ចោទប្រកាន់គ្នាទៅ​វិញ ពាក់ព័ន្ធនឹង​ការរំលោភលើ​បទឈបាញ់ខណៈប្រជាជន​ស៊ីរី​នៅតែបន្ត​រងគ្រោះ​ដោយសារ​សង្រ្គាម​រុំារ៉ៃ ដែលអូសបន្លាយពេលជាង០៦ឆ្នាំមកនេះ និងបានសម្លាប់​មនុស្ស​ជិត ៣០០,០០០នាក់។ លោក Valery Gerasimov បានបញ្ជាក់ដូច្នេះថា «ក្រសួង​ការពារជាតិ​បានសម្រេច​ចិត្តចាប់ផ្ដើម​កាត់បន្ថយ​ចំនួនកងទ័ព​នៅលើទឹកដី​ស៊ីរី»

គួរបញ្ជាក់ថាកាលពីខែមីនា ឆ្នាំ២០១៦ រុស្ស៊ីក៏ធ្លាប់បាន​ប្រកាសពីការ​ដកកងទ័ពផងដែរ ក៏ប៉ុន្តែទីក្រុងមូស្គូ នៅតែបន្តដឹកនាំការ​វាយប្រហារតាមផ្លូវអាកាសដដែល៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com