Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយនៅថ្ងៃសុក្រនេះថា លោកមានក្តីសង្ឃឹម​ចំពោះទីក្រុងមូស្គូ ដែលនឹងក្លាយជាសម្ព័ន្ធមិត្ត និងជាអ្នកការពារ​ប្រទេស​ហ្វីលីពីន ខណៈពេល​ដែល​​លោកធ្វើ​ទស្សននៅលើនាវាចម្បាំង​ចំនួនពីរគ្រឿង​​របស់ប្រទេស​រុស្ស៊ី ដែលកំពុងបំពេញដំណើរទស្សនកិច្ច​ជាលើក​ដំបូង​មកកាន់ប្រទេសដីកោះ​នៃតំបន់​អាស៊ី​អាគ្នេយ៍មួយនេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​​​សារព័ត៌មាន Channel News Asia ដកស្រង់ពី Reuters នាល្ងាចថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។

ការលើកឡើងរបស់បុរសខ្លាំងហ្វីលីពីខាងលើនេះ បានកើតមានឡើង​តែមួយថ្ងៃ​ប៉ុណ្ណោះបន្ទាប់ពី​​អគ្គរដ្ឋទូត​រុស្ស៊ីប្រចាំ​ទីក្រុងម៉ានីល បានបង្ហើប​ប្រាប់អ្នកសារព័ត៌មាន​នៅហ្វីលីពីនថា ប្រទេសរុស្ស៊ី​ត្រៀមខ្លួនជានិច្ច​នៅ​ក្នុងការផ្គត់ផ្គង់​សព្វាវុធទំនើបៗ​គ្រប់ធុន ទៅដល់​ទីក្រុងម៉ានីល ហើយរុស្ស៊ីពិតជាចង់ឲ្យប្រទេសហ្វីលីពីន​ ក្លាយជាមិត្តជិតស្និទ្ធរបស់ខ្លួនបំផុត។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ឌូតឺតេ នៅលើនាវា​ចម្បាំងរុស្ស៊ី​ និងបន្ទាប់ពី​ការចាប់ដៃ​ស្វាគមន៍ ឧត្តមនាវីឯក​រុស្ស៊ីលោក Edurad Mikhailov ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​បានបញ្ជាក់​ដូច្នេះថា «យើង​ស្វាគមន៍​មិត្តៗរុស្ស៊ី​របស់យើង។ អ្នកអាចមក​សំចត​ទីនេះដើម្បី ទស្សនកិច្ច កម្សាន្ត ផ្គត់ផ្គង់ជំនួយ ឬក៏ធ្វើជា​សម្ព័ន្ធមិត្តដើម្បី​ការពារយើង​បាន​គ្រប់ពេល»។

គួរបញ្ជាក់ថា លោក ឌូតឺតេ ជាប្រធានាធិបតីដំបូងដែលបានធ្វើឲ្យទំនាក់ទំនង រវាងអាមេរិក និងហ្វីលីពីន កាន់តែឃ្លាតឆ្ងាយ ហើយងាកមកកសាង​ទំនាក់ទំនងល្អជាមួយរុស្ស៊ី ដែលជាមហា​អំណាចសព្វាវុធ​លើ​លោក និងកំពុងតែប្រឈមមុខជម្លោះ​ជាមួយអាមេរិក​ផងដែរ។ បុរសខ្លាំងហ្វីលីពីនរូបនេះ នឹងបំពេញទស្សន​កិច្ច​ផ្លូវរដ្ឋ​ជាលើកដំបូង​ទៅកាន់​ប្រទេស​រុស្ស៊ី ដែលនឹងធ្វើឲ្យ​ចំណងមិត្តភាព​ប្រទេសទាំងពីរ​​កាន់តែស្អិតល្មួត៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com