Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(​សេអ៊ូល)៖ កូរ៉េខាងត្បូង​បានសម្ដែងការសោកស្ដាយ​ជាពន់ពេក​នៅថ្ងៃសុក្រនេះ ចំពោះប្រតិកម្មរបស់​រដ្ឋាភិបាល​ជប៉ុន​ដែលបាន​សម្រេច​ធ្វើមាតុ​ភូមិនិវត្តន៍ជាបណ្ដោះ​អាសន្ន​ អគ្គរាជទូត​របស់ខ្លួន​ប្រចាំទីក្រុង​សេអ៊ូល ដើម្បីជាការតវ៉ា​ជំទាស់​ទៅនឹង​ការតម្លើងរូបសំណាកក្មេងស្រី នៅខាងមុខស្ថានកុងស៊ុល​ជប៉ុនប្រចាំ​ទីក្រុងប៊ូសាន ជានិមិត្តរូបតំណាងឱ្យស្រ្តីកូរ៉េខាងត្បូង​ដែលត្រូវបានកងទ័ពជប៉ុន បង្ខំឱ្យ​ធ្វើទាសករ​ផ្លូវភេទ​កាលពី​អំឡុងសម័យ​សង្រ្គាមលោក​លើកទី២។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់​ងារ​សារព័ត៌មាន យ៉ុនហាប់ នារសៀលថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​សេចក្ដីថ្លែង​ការណ៍ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បានលើកឡើងថា «យើងពិត​ជា​មាន​ការ​សោកស្ដាយជាពន់ពេក ចំពោះវិធានការ​របស់ភាគី​ជប៉ុន​ប្រឆាំងនឹង​រូបសំណាក ប៉ុន្តែរដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​នៅតែបញ្ជាក់ជាថ្មីម្ដងទៀតថា ប្រទេសទាំងពីរ​គួរតែបន្តធ្វើការងារ​រួមគ្នា ក៏ដូចជាបន្ត​ភាពរីកចំរើន​នៃទំនាក់​ទំនង​ទ្វេភាគី​ឈរលើមូលដ្ឋាន​ទុកចិត្តគ្នា​ទៅវិញទៅមក​ដើម្បីដោះស្រាយបញ្ហា»

គួរបញ្ជាក់ថា​នៅព្រឹកថ្ងៃសុក្រនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចធ្វើមាតុភូមិនិវត្តន៍ជាបណ្ដោះអាសន្ន អគ្គរាជទូត​របស់ខ្លួន​ប្រចាំទីក្រុង​សេអ៊ូល លោក Yasumasa Nagamine ក្នុងគោលបំណង​តវ៉ា​ជំទាស់​ទៅនឹង​ការតម្លើង​រូបសំណាក​ស្ត្រីតំណាង​ឱ្យអតីតទាសករផ្លូវភេទ នៅខាងមុខស្ថាន​កុងស៊ុល​ជប៉ុនប្រចាំ​ទីក្រុងប៊ូសាន កាលពី​ចុងឆ្នាំ២០១៦ ដោយក្រុមអង្គការ​សង្គមស៊ីវិល​មួយ ខណៈទីក្រុងតូក្យូ ធ្លាប់បាន​ស្នើឱ្យដក​រូបសំណាកនេះ​ចេញម្ដង​រួចមក​ហើយ។ អគ្គរាជទូតលោក Yasumasa អាចនឹងត្រឡប់​ទៅកាន់​ប្រទេស​ជប៉ុនវិញ នៅសប្ដាហ៍ ក្រោយនេះ​បើគ្មានអ្វី​ប្រែប្រួល​ទេនោះ៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com