(ញូយ៉ក)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរ នៃខ្សែរថភ្លើងឈ្មោះ Long Island Railroad (LIRR) បានរអិល ធ្លាក់ផ្លូវនៅថ្ងៃពុធនេះ ដោយបណ្ដាលឱ្យ​មនុស្សយ៉ាង​ហោចណាស់ ៣៧នាក់ រងរបួស​តែមិនប៉ះពាល់​ដល់អាយុជីវិតនោះទេ។ នេះ​បើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅមុននេះ​បន្ដិចនា​យប់ថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។

យោងតាមក្រុមអ្នកភ្នាក់ងារពន្លត់អគ្គិភ័យនៅក្នុង​រថភ្លើង​ដឹកអ្នក​ដំណើរ LIRR បានរអិលធ្លាក់​ផ្លូវនៅម៉ោង​ប្រមាណ​ជា​ ៨​៖៣០នាទីព្រឹក (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) នៅឯតំបន់ Brooklyn​ នៃទីក្រុងញូយ៉ក ខណៈមូលហេតុ​នៃគ្រោះថ្នាក់នេះពុំទាន់ត្រូវ​បានគេបញ្ជាក់​នៅឡើយទេ៕