(ហ្សាការតា)៖ សាឡង់ដឹកដំណើរ ១០០នាក់នៅឥណ្ឌូណេស៊ីក្នុងថ្ងៃទី១ នៃឆ្នាំ២០១៧នេះ បាន​ឆាបឆេះ និងបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ និង៨០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះទាន់ពេល ប៉ុន្តែ​ក្នុងនោះមនុស្ស ១៧នាក់បានទទួលរងរបួស។ នេះបើតាម​ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នៅមុននេះបន្តិច​នារសៀលថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៦។

លោក Doni Pratama សមាជិកក្រុមសង្គ្រោះឥណ្ឌូណេស៊ីខាងលើនេះ បានប្រាប់ស៊ិនហួរ យ៉ាង​ដូច្នេះថា «យើងបានវេចខ្ចប់សាកសពចំនួន ២០នាក់ដែលត្រូវបានភ្លើងឆេះនោះ រួចរាល់ហើយ ដើម្បីយកទៅមន្ទីរ​តម្កល់សាកសពរង់ចាំសាច់ញាតិមកយក ខណៈក្រុមសង្គ្រោះ​កំពុងព្យាយាម​សង្គ្រោះអ្នករង​របួស​រាប់​សិបនាក់ផ្សេងទៀត»

គួរបញ្ជាក់ថាសាឡង់ខាងលើនេះ ដឹកអ្នកដំណើរសរុប១០០នាក់ ជារបស់ក្រុមហ៊ុន Zahro Express បានគ្រោងធ្វើដំណើរពីកំពុងផែ Muara Angke ឆ្ពោះទៅ កោះ Tidung ប៉ុន្តែពេលមកដល់ឈូង​សមុទ្រ​នៃទីក្រុងហ្សាការតា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី វាក៏បានឆាបឆេះ ប៉ុន្តែមិនបានលិចដូចដែល​ព័ត៌មានពីដំបូងបានចេញផ្សាយនោះឡើយ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករានេះ។ មូលហេតុនៃការ​ឆាបឆេះនៅមិនទាន់មានការបញ្ជាក់នោះទេ៕