(សេអ៊ូល)៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air Lines បាននិយាយថា ខ្លួននឹងអនុញ្ញាតឲ្យ​ក្រុមសន្តិសុខ​ប្រើប្រាស់​កាំភ្លើងឆក់​ ទៅលើអ្នក​ដំណើរណា​​ដែលមាន​ភាពរញេរញ៉ៃ​ជ្រុល ឬប្រើប្រាស់​អំពើ​ហិង្សា​ ហើយខ្លួនក៏នឹង​ជ្រើសរើស​អ្នកបម្រើលើយន្តហោះ​ជាបុរស​ ឲ្យមកបំពេញ​ការងារ​​បន្ថែមទៀត​ផងដែរ​ បន្ទាប់​ពីមានការ​រិះគន់ខ្លាំងៗពីតារាចម្រៀងល្បី​របស់អាមេរិក​លោក Richard Marx ​ចំពោះហេតុការណ៍​​ដែលបានកើតមាន​ឡើងកន្លងមក។​ នេះបើតាម​ការចេញផ្សាយ​ដោយ Bangkok Post ​នារសៀល​ថ្ងៃពុធ ទី២៨​ ខែធ្នូ ឆ្នាំ២០១៦។​

គួរបញ្ជាក់ថាការសម្រេចចិត្តដ៏លំបាក ដែលនឹងអាចនាំឲ្យប៉ះពាល់​ផ្នែកសតិអារម្មណ៍​ដល់ អ្នកដំណើររបស់​អាកាសចរណ៍​ដ៏ធំរបស់កូរ៉េខាងត្បូង​ខាងលើនេះ​ គឺជា​ការឆ្លើយតប​ចំពោះអំពើហិង្សាដែលបង្កឡើង​ដោយអ្នក​ដំណើរមួយចំនួន​ដែលមិនធ្លាប់មានក្នុង​ប្រវត្តិសាស្ត្រ​របស់អាមេរិក​នេះ ប៉ុន្តែផ្នែក​គ្រប់គ្រង​អាកាសចរណ៍​​មិនបានមានវិធានការណ៍​ក្នុងការគ្រប់គ្រង​​ប្រកបដោយប្រសិទ្ធ​ភាពនោះឡើយ​ ទើបបានជាបណ្តាល​ឲ្យមាន​ពាក្យរិះគន់​ខ្លាំងៗ​ ជាពិសេសពីសំណាក់​តារា​ចម្រៀង​​​អាមេរិក​ដែលមានវត្តមាន​​នៅទីនោះដែរ។​

បន្ថែមពីលើហេតុការណ៍កាលពីថ្ងៃទី២០ ខែធ្នូនោះ អាកាចរណ៍ក៏បានសម្រេចចិត្តបន្ថែមអ្នកបម្រើការងារលើ​យន្តហោះជាបុរស ឲ្យបានយ៉ាងហោចណាស់ម្នាក់​​នៅក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយជើងហោះហើរផងដែរ។ តាមរបាយការណ៍ពី​មន្ត្រីអាកាសចរណ៍ខាងលើនេះ អ្នកដំណើរដែលបង្ហាញអត្តចរិតកោងកាច ឬបង្កអំពើហិង្សាក្នុងពេល​ធ្វើដំណើរ​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កើនឡើងក្នុងចំនួនបីដង ក្នុងរយៈពេល ០៥ឆ្នាំចុងក្រោយ៕