(ម៉ិកសិក)៖ អ្នកស្លាប់បានកើនឡើងដល់៣៦នាក់ និងរបួសជាង៧០នាក់ នៅក្នុងហេតុការណ៍ផ្ទុះឆេះផ្សារលក់កាំជ្រួចមួយកន្លែង ស្ថិតនៅក្រៅទីក្រុងម៉ិកសិក (Mexico) ប្រទេសម៉ិកស៊ិក នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០១៦។  

ករណីផ្ទុះឆេះផ្សារនេះស្ថិតនៅទីក្រុង Tultepec ដែលមានចំងាយប្រមាណ៣២គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Mexico៕