(តួកគី)៖ ទីភ្នាក់ងារព័ត៌មាន RT របស់រុស្ស៊ីបានចេញផ្សាយ Update ភ្លាមៗនៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះថា អគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគី ដែលត្រូវខ្មាន់កំាភ្លើងបាញ់ឱ្យរបួសធ្ងន់ នៅអំឡុងពេលចូលរួមទស្សនាការតាំងពិព័ណ៌រូបថតមួយ នៅក្នុងទីក្រុងអង់ការ៉ា នៅពេលនេះគាត់បានស្លាប់ហើយ។

អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងអង់ការ៉ា លោក Andreї Karlov ត្រូវបានខ្មាន់កាំភ្លើងបាញ់ឱ្យរបួសធ្ងន់ធ្ងរ ហើយលោកត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ប៉ុន្តែដោយសាររងរបួសធ្ងន់ធ្ងរពេក គាត់បានស្លាប់បាត់បង់ជីវិតហើយនៅពេលនេះ។ ស្ថានទូតរុស្ស៊ីមិនទាន់ធ្វើការអត្ថាធិប្បាយ ណាមួយនៅឡើយទេជុំវិញករណីបាញ់ប្រហារនេះ សូម្បីតែព័ត៌មានពាក់ព័ន្ធនឹងខ្មាន់កាំភ្លើង ក៏ពុំទាន់ត្រូវបានគេបញ្ជាក់នោះដែរ​៕