(រុស្ស៊ី)៖ យន្តហោះដឹកអ្នកដំណើរ ៣២នាក់ និងសហសេវិក ០៧នាក់បានធ្លាក់នៅសាធារណរដ្ឋ Sakha (Yakutia) ក្នុងទឹកដីនៃតំបន់ Siberia ប្រទេសរុស្ស៊ី​នាព្រឹកថ្ងៃចន្ទនេះ បានបណ្តាលឲ្យអ្នកជិះនៅលើនោះ ៣៥នាក់ស្លាប់ និងមនុស្សតែ ០៤នាក់ប៉ុណ្ណោះដែលនៅរស់រាន។ នេះបើតាមការចេញផ្សាយ​នៅមុននេះបន្តិច​ដោយសារព័ត៌មានរុស្ស៊ី Sputnik នាថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦៕