(តួកគី)៖ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកក្នុងទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគីកាលពីមួយសប្តាហ៍មុននេះ ឥឡូវទីក្រុង Kayseri ភាគកណ្តាលប្រទេសតួកគីបានទទួលរងគ្រោះ ដោយបំផ្ទុះគ្រាប់បែកថែមមួយទៀត​ដែលបានបណ្តាលខ្ទេចរថយន្តក្រុងដឹកមនុស្ស និងបង្កឲ្យមនុស្សស្លាប់ និងរបួសមួយចំនួន។ នេះបើតាមការ​ចេញផ្សាយព័ត៌មានទាន់​ហេតុការណ៍ដោយ BBC នារសៀលថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៦។

សម្រាប់ព័ត៌មានលម្អិត និងចំនួនមនុស្សរងគ្រោះជាក់លាក់ នឹងមានការចេញផ្សាយនាពេល​បន្តិចទៀតនេះ៕