(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជ្រើសរើសយកលោក រីយ៉ាន់ ហ្ស៊ីនគី (Ryan Zinke) ធ្វើជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ របស់សហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០១៦នេះ។

បច្ចុប្បន្នលោក Zinke មានអាយុ៥៥ឆ្នាំ ​ធ្លាប់ជាអតីតសមាជិកព្រឹទ្ធសភា ប្រចាំរដ្ឋ Montana សហរដ្ឋអាមេរិក៕