(​សេអ៊ូល)៖ ក្រសួងកសិកម្មកូរ៉េខាងត្បូង​​នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីសញ្ញាណអាសន្ន​កំរិត​ខ្ពស់​ជាលើក​ដំបូងបំផុត​ពាក់ព័​ន្ធនឹងការរីករាលដាល​យ៉ាងឆាប់រហ័ស​ នៃជំងឺគ្រុនផ្ដាសាយបក្សី ព្រមទំាងបាន​ឱ្យ​ដឹងទៀតថា ក្រសួងនឹងការបញ្ជាក់​លម្អិតពីវិធានការ​ទប់ស្កាត់​បន្ទាប់ពីធ្វើការប្រិក្សាជាមួយក្រសួងពាក់ព័ន្ធ។​ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន Channel News Asia ​នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ ២០១៦។

គួរបញ្ជាក់ថា​ចាប់តាំងពីតាំងករណីផ្ដាសាយបក្សី​ត្រូវបានគេរាយការណ៍ កាលពីជាងមួយខែមុន ប្រទេសសេដ្ឋកិច្ចធំជាងគេលំដាប់លេខ៤ នៅអាស៊ីមួយនេះបានសម្លាប់សត្វមាន់និងទាសរុប ១២ភាគ នៃសត្វក្នុងស្រុកដើម្បីទប់ស្កាត់ការរីលរាលដាលវីរុសផ្ដាសាយបក្សីជាបន្ទាន់៕