(រ៉ូម)៖ ប្រធានាធិបតីអ៊ីតាលី លោក​ សឺជីអូ ម៉ាតារ៉ែលឡា (Sergio Mattarella) នៅថ្ងៃអាទិត្យនេះបានកោះអញ្ជើញរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក ប៉ាវឡូ ជិនទីឡូនី (Paolo Gentiloni) ​មកកាន់វិមានប្រធានាធិបតី ហើយដែលការអញ្ជើញនេះ ត្រូវបានគេជឿជាក់ថា លោកប៉ាវឡូ នឹងត្រូវបានជ្រើសរើសឱ្យកាន់តំណែងជា នាយករដ្ឋមន្ត្រីអ៊ីតាលី ជំនួសលោក ម៉ាតេអូ រ៉េនហ្ស៊ី (Matteo Renzi)។ នេះបើតាមការចេញផ្សាយរបស់ Channel News Asia​ នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០១៦។

​នាយករដ្ឋមន្ត្រីអ៊ីតាលី លោក រ៉េនហ្ស៊ី បានសម្រេចចិត្តលាលែងពីតំណែងជាផ្លូវការ កាលពីសប្ដាហ៍មុន ក្រោយពីលោកបានបរាជ័យនៅក្នុងការបោះឆ្នោតប្រជាមតិ ស្ដីពីការធ្វើវិសោតធនកម្មរដ្ឋធម្មនុញ។ ដូច្នេះបើសិនជាលោក ប៉ាវឡូ ត្រូវបានគេជ្រើសរើសឱ្យកាន់តួនាទីនេះ នោះលោក នឹងចាប់ផ្ដើមប្រឹក្សាជាមួយកម្លំាង នយោបាយធំៗនៅក្នុងប្រទេស ដើម្បី បង្កើតរដ្ឋាភិបាលថ្មីមួយ៕

លោក Paolo Gentiloni