(ប៉ារីស)៖ អតីតរដ្ឋមន្ត្រីថវិកាជាតិបារាំង លោក Jérôme Cahuzac ​ដែលមានគណនីធនាគា​លាក់បាំង​ជាច្រើននៅក្រៅប្រទេសត្រូវបានតុលាការទីក្រុងប៉ារីស ផ្ដន្ទាទោសនៅ​ថ្ងៃព្រហស្បតិ៍នេះ ឱ្យជាប់ពន្ធនាគារ​រយៈ​ពេលបីឆ្នាំ ដោយព្យួរទោសពីបទ​គៃបន្លំពន្ធ និងលាងលុយកង្វក់។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានបារំាង Le Figaro​ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។

លោក Jérôme Cahuzac បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវក្លែងបន្លំពន្ធ​តាំងតែពីបួនឆ្នាំមុនមកម្ល៉េះ។ ចំណែកឯអតីតភរិយារបស់លោក គឺលោកស្រី Patricia ក៏ត្រូវបានតុលាការផ្ដន្ទាទោសឱ្យ​ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំផងដែរ៕