(ប៉េកាំង)៖ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយ​ស្ដីពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញណាមួយ​នៅឡើយទេ នៅបន្ទាប់ពី​គ្រោះរញ្ជួយដី​កំរិត ៦.២រ៉ិចទ័របានវាយប្រហារ​មកលើតំបន់​ស៊ីនជាំង ភាគខាងកើតប្រទេសចិន​នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ​ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។​

យោងតាមអាជ្ញាធរចិន​គ្រោះរញ្ជួយដីនេះ បានកើតឡើង​នៅម៉ោងប្រមាណជា ១៖១៥នាទីរសៀល នៅក្នុងតំបន់ជនបទ ហូទូប៊ី ស្ថិតនៅភាគខាងជើងខេត្តស៊ីនជាំង ដោយមានចំណុច​រំញ័រស្ថិតនៅចំងាយ៥១ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងស៊ីហេ​ហ្ស៊ី (Shihezi) និងមានជំរៅរញ្ជួយ ៥៥គីឡូម៉ែត្រពីក្នុងដី៕