(ប៉េកាំង)៖ គ្រោះរញ្ជួយដីមានកំរិត ៦.២ រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ ស៊ីនជាំង ភាគខាងកើត​ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមទីភ្នាក់ងារភូមិសាស្ត្រអាមេរិក USGS​ ដែលចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia​ នៅមុននេះបន្តិចនារសៀល ថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។​

យោងតាមទីភ្នាក់ងារភូមិសាស្ត្រអាមេរិក USGS គ្រោះរញ្ជួយដីនេះ ស្ថិតនៅចំងាយ៥១ គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុង ស៊ីហេ​ហ្ស៊ី (Shihezi) និងមានជំរៅរញ្ជួយ ៥៥គីឡូម៉ែត្រពីក្នុងដី ខណៈជនរងគ្រោះ និងទំហំខូតខាតមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ៕