(ប៉ាគីស្ថាន)៖ សារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិចថា យន្តហោះប៉ាគីស្ថានដឹកអ្នកដំណើរមួយគ្រឿង ជាមួយមនុស្ស PK-661 ៤០-៤៥នាក់ ​ដែលបានដាច់ការទាក់ទងពីប្រព័ន្ធរ៉ាដា នៅថ្ងៃពុធនេះ​ត្រូវបានគេរាយការណ៍ថា បានធ្លាក់នៅឯ ក្បែរទីក្រុង Havelian ស្ថិតតំបន់ភាគខាងជើងនៃប្រទេស។ នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Pakistan International Airlines។

យោងតាមស្ថានីយ៍ទូរទស្សន៍នៅក្នុងស្រុក មនុស្សជិះនៅលើយន្ដហោះខាងលើមានចំនួន៤៧នាក់ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Pakistan International Airlines បានទទួលស្គាល់ថា មានអ្នកដំណើរ៤០នាក់ ជិះនៅយន្ដហោះឯកជនមួយនេះ មុននឹងវាបានបាត់ចេញពីប្រព័ន្ធរ៉ាដានៅម៉ោងប្រមាណជា ៤៖៣០នាទី ម៉ោងនៅក្នុងប្រទេសប៉ាគីស្ថាន៕