​(រ៉ូម)៖ តារាម៉ូដែលអ៉ីតាលីនាង Paola Saulino ដែលបានសន្យាថានឹងថតបង្ហោះសកម្មភាពផ្លូវភេទគ្រប់​ទម្រង់​ដ៏សែនរោលរាលដូចជាក្នុង​ភាពយន្តអាសអាភាស​របស់ពួកអាគាំង ដើម្បីការតបស្នងដល់អ្នកដែលបាន​បោះឆ្នោតជំទាស់នឹងគំរោង​ធ្វើវិសោតធនកម្មរដ្ឋធម្មនុញ្ញ​ ស្នើឡើងដោយនាយករដ្ឋមន្ត្រីលោក ម៉ាតេអូ រ៉េនហ្ស៊ី នោះ​នឹងចាកចេញពីទីក្រុង ឡូស អាន់ជែលឡែស ឆ្ពោះមកកាន់អ៉ីតាលីវិញនៅខែមករាខាងមុខនេះ ដើម្បី​អនុវត្តន៍តាមសន្យារបស់ខ្លួន។ នេះបើតាមការចេញដោយសារព័ត៌មាន Russian Today​ នៅព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។

នាង Paola Saulino បានសរសេរនៅលើ Instagram ថា «ខ្ញុំជាមនុស្សគោរពតាមពាក្យសន្យា។ ខ្ញុំនឹងនឹង​ត្រឡប់ទៅអ៉ីតាលីវិញនៅខែមករា ខាងមុខនេះដើម្បីតបស្នងដល់​អ្នកដែលបានបោះឆ្នោតជំទាស់នឹងគំរោង​ធ្វើវិសោតធនកម្មរដ្ឋ ធម្មនុញ្ញកាលពីថ្ងៃអាទិត្យ»។ ជាក់ស្តែងនាង Paola ពិតជាមិនចង់ឲ្យមានការធ្វើ​វិសោធនកម្មអ្វីនោះឡើយ ព្រោះនាងគិតថាវានឹងបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ។

គួរបញ្ជាក់ថាកាលថ្ងៃអាទិត្យ កន្លងទៅប្រជាជនអ៉ីតាលីជិត ៦០ភាគរយបានជំទាស់នឹងគំរោងធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ ខណៈតែ៤០ភាគរយប៉ុណ្ណោះបានគាំទ្រ។ ក៏ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតប្រជាមតិនេះ លោក ម៉ាតេអូ រ៉េនហ្ស៊ី បានប្រកាសលាលែងពីមុខតំណែងជានាយករដ្ឋមន្ត្រី យ៉ាងយូរនៅបន្ទាប់ពីកញ្ចប់ថវិការជាតិត្រូវបានអនុម័ត៕