(អាមេរិក)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ឆេះក្លឹបកំសាន្តមួយកន្លែងនៅក្នុង ទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ បានកើនឡើងដល់៣៦នាក់ហើយ ខណៈមនុស្សចន្លោះពី៥០ ដល់១០០នាក់ ត្រូវបានគេអះអាង ស្ថិតនៅក្នុងក្លឹបកំសាន្តនេះ នៅអំឡុងពេល មានអគ្គិភ័យកើតឡើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។

សូមជំរាបថា មូលហេតុនៃអគ្គិភ័យនេះ ពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យបានច្បាស់នៅឡើយទេ ក៏ប៉ុន្តែបើតាមក្រុមអ្នកពន្លត់អគ្គិភ័យក្លឹបកំសាន្តខាងលើពុំមាន បំពាក់ប្រព័ន្ធសញ្ញាប្រកាសអាសន្នពេលមានភ្លើងឆេះនោះទេ ហើយពេលពួកគេទៅដល់ក៏បានពុំបានលឺសញ្ញាអាសន្នណាមួយដែរ៕