(​អ៉ីតាលី)៖ អាជ្ញាធអ៉ីតាលី បានរាយការណ៍ថា ការផ្ទុះដ៏ខ្លាំងមួយបានកើតឡើង នៅម៉ោងប្រមាណជា១៦៖០០នាទីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងប្រទេសអ៊ីតាលី) នៅឯរោងចក្រចម្រាញ់ប្រេងមួយកន្លែង ក្នុងតំបន់ Eni de Sannazzaro de Burgondi ដែលស្ថិតនៅចំងាយ៣០គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុង Milan។ នេះបើ តាមការចេញផ្សាយ ដោយសារព័ត៌មាន Russian Today​ នៅថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។

ជុំវិញករណីផ្ទុះនេះដែរ ក្រុមអាជា្ញធរនៅក្នុងតំបន់ បានព្រមានឱ្យប្រជាជនមានការប្រុងប្រយ័ត្ន ខណៈផ្សែងដែលគេជឿជាក់ថា នឹងបង្ករផលប៉ះពាល់ដលសុខភាព ត្រូវបានខ្យល់បក់ឆ្ពោះទៅកាន់ តំបន់ Voghera ស្ថិតនៅចំងាយ ៣០គីឡូម៉ែត្រ ពីតំបន់ Sannazzaro។ ចំណែកឯក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងនាយកដ្ឋានការពារជនស៊ីវិលនៃ ខេត្ត Alessandria ក៏បានឱ្យដឹងដែរថា ក្រុមសង្រ្គោះបន្ទាន់បានទៅដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ និង តាមដានស្ថានភាពវិវត្ត។

គួរបញ្ជាក់ថា ភ្លាមនោះដែរ ខាងអាជ្ញាធរអ៊ីតាលី ពុះទាន់ធ្វើសេចក្ដីរាយការណ៍ណាមួយ ពាក់ព័ន្ធនឹងជនរងគ្រោះ ឬក៏ទំហំនៃការបំផ្លិចបំផ្លាញ ដែលបង្ករឡើងដោយការផ្ទុះរោងចក្រចម្រាញ់ប្រេងនេះនៅឡើយទេ ខណៈការស៊ើប អង្កេតកំពុងធ្វើឡើង៕