(កូឡុំប៊ី)៖ អភិបាលក្រុង Medellin របស់ប្រទេសកូឡុំប៊ីលោក Federico Gutierrez បានប្រាប់សារព័ត៌​មានក្នុងស្រុកថា យន្តហោះដឹកក្រុមកីឡាករបាល់ទាត់ ប្រេស៊ីលនោះ មានអ្នកជិះសរុបទាំង ពីឡុត សហសេវិក និងកីឡាករសរុប ៨១នាក់ ហើយវាអាចមានមនុស្សនៅរស់រាន្តមានជីវិត បើទោះបីជាយន្តហោះដែលមានជើងហោះហើរ CP-2933 នោះបានធ្លាក់ហើយក៏ដោយ។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗ ចេញផ្សាយបន្តបន្ទាប់នៅមុននេះបន្តិច នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

សម្រាប់ក្រុមសង្គ្រោះកំពុងបំពេញប្រតិបត្តិការនៅកន្លែងកើតហេតុ ដែលស្ថិតនៅក្បែរទីក្រុង Medellin នោះនៅឡើយ។

យោងតាមសារព័ត៌មានអន្តរជាតិធំៗបានបន្តចេញផ្សាយ Update ឲ្យដឹងនៅមុននេះបន្តិចថា ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល របស់កូឡុំប៊ី បានចេញមកបញ្ជាក់ថា នៅលើយន្តហោះដែលធ្លាក់នោះមានមនុស្សទាំង៨១នាក់ ដោយក្នុងនោះមានអ្នកដំណើរ៧២នាក់ និងសហសេវិកចំនួន៩នាក់។

អាជ្ញាធរកូឡុំប៊ីអះអាងថា យន្តហោះដឹកក្រុមកីឡាករប្រេស៊ីល បានធ្លាក់នៅក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី។

នៅមុននេះបន្តិច យន្តហោះដឹកក្រុមកីឡាករ​បាល់ទាត់ប្រេស៊ីល ដែលបានបាត់ដំណឹងក្នុង ដែនអាកាសកូឡុំប៊ីនោះ ត្រូវបានអាជ្ញាធរកូឡុំប៊ីបញ្ជាក់ថា​ បានធ្លាក់បាត់ទៅហើយ ប៉ុន្តែសម្រាប់ជោគវាសនាអ្នកជិះនៅលើនោះទាំង ៧២នាក់ ប៉ុន្តែនៅពេលនេះត្រូវបានអាជ្ញាធរអះអាងថា បានធ្លាក់នៅក្បែរទីក្រុង Medellin។

យន្តហោះខាងលើនេះ បានធ្វើដំណើរពីប្រទេសប្រេស៊ីល សំដៅទៅអាកាសយានដ្ឋាន Medellin នៃប្រទេសកូឡុំប៊ី ដែលនៅលើនោះដឹកក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេង​ក្នុងកម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃពុធ សប្តាហ៍នេះ៕

រូបភាពក្រុមកីឡាករប្រេស៊ីល ដែលជិះយន្តហោះមុនពេលធ្លាក់៖