(មូស្គូ)៖ ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ីបានធ្វើការរិះគន់ធ្ងន់ៗ ទៅលើទង្វើរបស់សហរដ្ឋអាមេរិក ដែលបានបំផុសបំផុលមិនឲ្យបណ្តាប្រទេសដទៃៗទៀត ចូលរួមជួយក្នុងយុទ្ធនាការណ៍ដឹកជញ្ជូនប្រេង​ទៅកាន់កងកម្លាំងយោធាជើងអាកាសរបស់រុស្ស៊ី ដែលឈរជើងនៅក្នុងប្រទេសស៊ីរី ដោយអ្នកនាំពាក្យ​ក្រសួងការពារជាតិរុស្ស៊ី បានស្តីបន្ទោសអាមេរិកចំៗថា «ប្រសិនបើទីក្រុងវ៉ាស៊ីនមិនមានសមត្ថភាព ឬមិន​មានបំណងចង់ប្រយុទ្ធតទល់ជាមួយពួកភេរវករទេនោះ គួរតែកុំមករាំងផ្លូវល្អជាង»។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

គួរបញ្ជាក់ថាក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវឲ្យបណ្តា​ប្រទេសដទៃៗទៀតមិនឲ្យជួយទំនុកបំរុងយន្តហោះដឹកប្រេង របស់ប្រទេសរុស្ស៊ីក្នុងការដឹកជញ្ជូនប្រេង​យន្តហោះទៅកាន់មូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសស៊ិរីឡើយ ដែលទង្វើនេះលោកឧត្តម​សេនីយ៍​ឯក Igor Konashenkov បានិយាយដូច្នេះថា «គួរឲ្យសោកស្តាយ! ការធ្វើបែបនេះគឺកាន់តែបញ្ជាក់យ៉ាង​ច្បាស់​អំពីកាទស្សន៍ទាយរបស់យើងកាលពីលើកមុនថា ការប្រយុទ្ធ និងកម្ចាត់ក្រុមភេរវករ នៅក្នុងប្រទេស​ស៊ីរី តាំងពីដំបូងមកមិនបានស្ថិតនៅក្នុងគោលបំណង របស់សហរដ្ឋអាមេរិកឡើយ»