(អង់ការ៉ា)៖ ហេតុការណ៍បំផ្ទុះគ្រាប់ដ៏កក្រើកមួយទៀតហើយ បានវាយប្រហារទៅលើអគារដ្ឋាភិបាល​មួយកន្លែង​នៅក្នុងទីក្រុង Adana ភាគខាងត្បូងប្រទេសតួកគី និងបានផ្តាច់យកជីវិត​មនុស្សចំនួន​ពីរនាក់ ខណៈមនុស្ស ១៦នាក់ផ្សេងទៀតបានទទួលរងរបួសយ៉ាងដំណំ។ នេះតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋតួកគី ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិច​នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការវាយប្រហារខាងលើដែលត្រូវគេសង្ស័យថាជាទង្វើរបស់ក្រុមភេរវករ បានបង្កឡើងចេញពីរថយន្ត​មួយគ្រឿងនៅក្នុងចំណតរថយន្តនៃសាលាក្រុង Adana ហើយវាបានបណ្តាល​រថយន្ត​ដទៃទៀ ​និង​អគារសាលាក្រុងដែលនៅក្បែរនោះ​ទទួលរងការខូចខាតមួយចំនួន។ យ៉ាងណាមិញលោកក​អភិបាលក្រុង Mahmut Demirtas ដែលកំពុងបំពេញការងារនៅទីនោះ​ពុំបានរងគ្រោះថ្នាក់ដល់ជីវិតឡើយ ប៉ុន្តែជា​អកុសល្យលោកបានឲ្យដឹងថា មនុស្សចំនួនពីរនាក់បានស្លាប់បាត់បង់ជីវិត និង១៦នាក់ផ្សេងទៀត​បានទទួលរងបួស ហើយទន្ទឹមគ្នានេះដែរ រថយន្តសង្រ្គោះបន្ទាន់និងមន្រ្តីប៉ូលិសកំពុងតែរួសរាន់​ទៅកាន់កន្លែងកើតហេតុ៕

" width="730" />