(អាមេរិក)៖ ក្រៅពីភាពល្បីល្បាញបន្ទាប់ពីក្លាយជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏មានភាពល្បីល្បាញផងដែរ អំពីភាពស្តុកស្តម្ភជាមួយនឹងទ្រព្យសម្បតិ្តមហាសាលរបស់លោក។ មុនពេលក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់ជាពាណិជ្ជករដ៏ជោគជ័យដែលមានទ្រព្យវាល់លាន។ ទ្រព្យសម្បតិ្តរបស់ ប្រធានាធិបតីជាប់ឆ្នោតរូបនេះ កំពុងក្លាយជាប្រធានបទដ៏សំខាន់មួយ ដែលមនុស្សកំពុងតាមដាន និងលើកមកពិភាក្សា។

លោក Donald Trump ជាប្រធានាធិបតីដែលមានជាងគេ ក្នុងចំណោមប្រធានាធិបតីទាំងអស់របស់ សហរដ្ឋអាមេរិកដោយមាន ទ្រព្យសម្បត្តិរហូតដល់៣.៨០០លានដុល្លារ ចំណែកលោក អូបាម៉ា ដែលជាប្រធានាធិបតីកំពុងកាន់អំណាចបច្ចុប្បន្ន មានទ្រព្យសម្បត្តិ ត្រឹមតែ៧លានដុល្លារតែប៉ុណ្ណោះ និងជាប់ចំណាត់ទី២៤ ក្នុងចំណោមប្រធានាធិបតីទាំងអស់។

ពេលនេះយើងសាកក្រឡេកមើល​ ភាពប្រណិតរបស់លោក ដែលអ្នកមិនធ្លាប់បានដឹង៖

១៖ កន្លែងស្នាក់នៃក្រុមគ្រួសាររបស់លោក Trump គឺបន្ទប់នៅជាន់លើបង្អស់នៅអគារ Trump Tower ដែលស្ថិតក្នុងទីក្រុង ញ៉ូវយក តាមបណ្តោយមហាវិថី៧២៥។

២៖ នៅជាប់អគារដ៏ប្រណិត Midtown មានអគារសំខាន់ៗដូចជា អគារ Tiffany អគារ Co.,Harry Winston អគារ Bergdorg Goodman និងអគារ Louis Vuitton។ ចំណែកសួនឧទ្យាន Central Park ដែលជាសួនឧទ្យានដ៏ស្រស់ស្អាតនៅសហរដ្ឋអាមេរិក ស្ថិតនៅត្រឹមចម្ងាយប្រមាណប្លុកប៉ុណ្ណោះភាគខាងជើង នៃអគារ Midtown នេះ។

៣៖ អគាររបស់ Trump Tower ធ្លាប់ត្រូវបានប្រើប្រាស់ជាទីតាំងថតរឿង The Dark Knight Rises របស់ក្រុមហ៊ុន Wayne Enterprises។

៤៖ អគារស្នាក់នៅរបស់លោក ត្រូវបានកសាងឡើងជាមួយនឹងពណ៌មួយចំនួនចម្រុះគ្នាដូចជាពណ៌មាស ពណ៌ប្រផេះ ពណ៌កូឡាប និងពណ៌ក្រហមជាដើម។

៥៖ លំនៅដ្ឋានរបស់លោកត្រូវបានតុងតែងឡើងតាមរចនាបទ Rococo ដែលជាម៉ូតរបស់ប្រទេសបារាំង ក្នុងសតវត្សរ៍ទី១៨ ដោយគ្រឿងសង្ហារឹមភាគច្រើនមានរាងកោង និងរំលេចឡើងដោយពណ៌មាស។

៦៖ សូម្បីសម្ភារៈលេងរបស់កូនTrump ក៏បង្ហាញថា ជាមនុស្សដែលស្រឡាញ់ភាពប្រណិត ដែលក្នុងនោះមានដូចជារថយន្តខ្នាតវែងSUVs រថយន្តMercedes ឬយន្តហោះដែលមានមនុស្សជិះតែពីរបីនាក់ប៉ុណ្ណោះ។

៧៖ នៅបន្ទប់ជាន់ទី៥៨ នៃអគាររបស់លោក Trump អាចបង្ហាញពីទិដ្ឋភាពអស្ចារ្យជាច្រើនដូចជាសួនឧទ្យាន Central Park រួមទាំងសង្កាត់នានាក្នុងទីក្រុងញ៉ូវយក និងរដ្ឋញ៉ូវជឺស៊ីជាដើម។

៨៖ រូបថតជាច្រើននៅក្នុងកម្មវិធីរៀបអាពាហ៌ពិពាហ៌រវាងលោកTrump និងលោកស្រី Melania នៅឆ្នេរ Palm ត្រូវបានដាក់តាំងបង្ហាញ គ្រប់កន្លែងក្នុងលំនៅដ្ឋានរបស់លោក។

៩៖ លោក Trump ប្រើប្រាស់កៅអីររបស់ស្តេច Louis ទី១៤ ដែលអាចសម្គាល់បានតាមរយៈក្បាច់នៅជើងទម្រ បង្អែក ពូក និងបង្អែកសម្រាប់ដាក់ដៃរបស់កៅអីដ៏ប្រណិតនេះ។

១០៖ ការិយាល័យរបស់លោកស្រី ពោរពេញដោយគ្រឿងអលង្ការ ដែលលោកស្រី បានលក់តាមរយៈទូរទស្សន៍ QVC តាំងពីឆ្នាំ២០១០មកម្ល៉េះ។

១១៖ បន្ទាប់ជាន់លើបង្អស់នៃអគារ Trump Tower ដែលជាលំនៅដ្ឋានរបស់គ្រួសារលោក Trump ផ្ទាល់ ពោរពេញដោយសិល្បៈជាក់ស្តែងក្នុង ការិយាល័យរបស់លោកស្រី Melania ជាដើម៕