(អាមេរិក)៖ យោងតាមសារព័ត៌មាន CNN ចេញផ្សាយបានឲ្យដឹងថា បន្ទាប់ពីលោក​ ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក លោកបានរៀបចំរដ្ឋមន្ត្រីក្រសួងមួយចំនួន និងមន្ត្រីកំពូលៗយោធាដែលនឹងឡើងកាន់តំណែងនាពេលខាងមុខនេះ។

ខាងក្រោមនេះជារដ្ឋមន្ត្រីក្រសួងមួយចំនួន និងមន្ត្រីកំពូលៗយោធាដែលនឹងឡើងកាន់តំណែងនៅក្នុង​រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ៖

១៖ លោក Newt Gingrich អតីតប្រធានរដ្ឋសភាអាមេរិក នឹងឡើងកាន់តំណែងជារដ្ឋមន្ត្រី​ការបរទេស ជំនួសលោក ចន ឃើរី ដែលផុតអាណត្តិ

២៖ អភិបាលទីក្រុងញូយ៉ក លោក Rudy Giuliani នឹងឡើងកាន់តំណែងអគ្គមបញ្ជាការកំពូលកងទ័ព

៣៖ ឧត្តមសេនីយ៍ចូលនិវត្តន៍លោក Micahel Flynn នឹងឡើងកាន់តំណងជារដ្ឋមន្ត្រីការពារជាតិ ឬក៏អាចធ្វើជាប្រធានទីប្រឹក្សាសន្តិសុខជាតិ

៤៖ លោក Reince Priebus ប្រធានគណកម្មាធិការជាតិនៃគណបក្សសាធារណដ្ឋ (RNC) នឹងឡើងកាន់​តំណែងជាប្រធានសេតវិមានអាមេរិក

៥៖ មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុក្នុងយុទ្ធនាការបោះឆ្នោតលោក ត្រាំ លោក Steve Mnuchin នឹងក្លាយជា រដ្ឋមន្ត្រីរតនាគារជាតិ

៦៖ លោក Lew Eisenber ប្រធានហិរញ្ញវត្ថុរបស់ RNC នឹងកាន់តំណែងជារដ្ឋមន្ត្រីពាណិជ្ជកម្ម។

ដោយឡែកសម្រាប់តំណែងមន្ត្រីសំខាន់ៗមួយចំនួនទៀត នឹងមានការប្រកាសឈ្មោះនៅពេលឆាប់ៗខាងមុខ៕