(អាមេរិក)៖ ក្រុមបាតុករដែលគាំទ្រគណបក្សចាញ់ឆ្នោតរបស់លោកស្រី គ្លីនតុន ត្រូវបានចាប់ខ្លួនកើនឡើងដល់ជិត២០០នាក់ បន្ទាប់ពីក្រុមបាតុករបំពានច្បាប់ទាំងនោះបាន​ប្រើហឹង្សាបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ចំណែកប៉ូលិសអាមេរិកបើកប្រតិបត្តិផ្ទុះអាវុធ បង្ក្រាបលើក្រុមបាតុករយ៉ាងសាហាវ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន Los Angles Time ចេញផ្សាយភ្លាមៗនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ (សូមមើលវិដេអូខាងក្រោម)

កម្លាំងប៉ូលិសទីក្រុង Los Angles សហរដ្ឋអាមេរិក បានធ្វើការបង្រ្កាប និងឃាត់ខ្លួន បាតុករចំនួន១៨៥នាក់ និងរបួស៥នាក់ ដែលជនទាំងអស់នោះសុទ្ធតែ ជាអ្នកគាំទ្រគណបក្សចាញ់ឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ហើយមិនសុខចិត្តនឹងភាពបរាជ័យរបស់បក្សខ្លួន ក៏បានធ្វើការបាតុកម្មបំពានច្បាប់​ដើម្បីប្រឆាំងតវ៉ានឹង​ការឈ្នះឆ្នោត​របស់លោក ដូណាល់ ត្រាំ ដែលក្រោយមកបានផ្ទុះ​ជាអំពើហិង្សាយ៉ាង​សាហាវព្រៃផ្សៃឡើង ខណៈទ្រព្យសម្បត្តិសាធារណៈ​ជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNN នៅយប់ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

ចំណែកប៉ូលិសប្រចាំទីក្រុង Portland បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានចាប់ខ្លួនអ្នកតវ៉ាយ៉ាងហោចណាស់ចំនួន២៩នាក់ បន្ទាប់បាតុកម្មដែលដំបូង ឡើយបានចាប់ដោយការដើរដង្ហែរក្បួនយ៉ាងស្ងប់ស្ងាត់បានផ្ទុះជាអំពើហិង្សាដ៏កក្រើក ខណៈក្រុមបាតុករបាននាំគ្នាវាយ និងដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ អស់ជាច្រើនខ្ទេចខ្ទីគ្មានសល់ និងមួយចំនួនទៀតបានប្រើប្រាស់ដុំថ្ម ព្រមទាំងវត្ថុផ្សេងៗទៀតគប់មកលើ កងកម្លាំងសន្តិសុខអាមេរិកដែលព្យាយាម បង្រ្កាបបាតុកម្មដែលបានប្រែក្លាយជាសាហាវបែបនេះ។ ក្រុមបាតុករទាំងនោះមានគ្នាប្រមាណជាង៤០០០នាក់។

សហរដ្ឋអាមេរិក គឺជាប្រទេសដែលគេដឹងថា បិតាប្រជាធិបតេយ្យ និងកំពូលជាងគេខាងគោរពសិទ្ធិមនុស្ស ហេតុអ្វីបានបាញ់បង្ក្រាបបាតុកម្មយ៉ាងសាហាវដូច្នេះ ? Sic...!