(វ៉ាស៊ីនតោន)៖ ព្រះអាទិត្យនឹងនៅតែរះនៅព្រឹកស្អែក បើទោះបីជាលទ្ធផលបោះឆ្នោតកំណត់ថានរណាជាអ្នកឈ្នះ ក៏ដោយរវាងលោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំ។ នេះគឺជាការលើកឡើងរបស់ប្រធានាធិបតិ​អាមេរិកជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា នៅក្នុងសារវីដេអូមួយផ្ញើជូនជនរួមជាតិអាមេរិកដែលចុះផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Sputnik​ នៅមុននេះបន្តិចនារសៀល ថ្ងៃពុធ ទី០៩ ខែវិចិ្ឆកា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសុន្ទរកថាបង្ហោះលើ Twitter លោក អូបាម៉ា បានលើកឡើងដូច្នេះថា «បើទោះជាមានរឿងអ្វីកើត ឡើងក៏ដោយក៏ស្អែកព្រឹកព្រះអាទិត្យនៅតែរះ ហើយសហរដ្ឋអាមេរិកនៅតែជាមហាអំណាចនៅលើពិភពលោក» ។ ជាមួយគ្នានោះដែរ លោក អូបាម៉ា បានអំពាវនាវឱ្យប្រជាជនអាមេរិកទំាងអស់ពង្រឹងឯកភាពជាតិ ដោយលោកបន្ថែមថា «យើងអាចទទួលយកបានតែមួយគត់នោះគឺការសហការគ្នា មួយវិញទៀតយើងមិនគួរចាត់​ទុកថាអ្នកនេះជាអ្នកសាធារណរដ្ឋ ឬក៏អ្នកនោះជាអ្នកប្រជាធិបតេយ្យឡើយ ប៉ុន្តែសុទ្ធតែប្រជាជនអាមេរិក​ថ្វីបើបេក្ខជនដែលខ្លួនគាំទ្រឈ្នះឬចាញ់»

គួរបញ្ជាក់ថាបើតាមលោក អូបាម៉ា ការប្រកួតប្រជែងគ្នារវាងលោកស្រី គ្លីនតុន និងលោក ត្រាំ បង្ហាញពីប្រជាធិបតេយ្យអាមេរិកកំាង ដែលនេះហើយនឹងធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែខ្លំាង។ ពេលនេះលទ្ធផលបានបង្ហាញយ៉ាងច្បាស់ហើយថាលោក ដូណាល់ ត្រាំ ជាអ្នកឈ្នះដោយបានទទួលសំឡេងនាំមុខ​ដាច់ឆ្ងាយពីលោកស្រី គ្លីនតុន៕