(អាមេរិក)៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងដំណើរការ ដោយនៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះ (ម៉ោងនៅអាមេរិក) ពលរដ្ឋអាមេរិកកំពុងនាំគ្នា​ទៅចូលរួមបោះឆ្នោតតាមបណ្តារដ្ឋនានា នៅទូទាំងសហរដ្ឋអាមេរិក។ 

បណ្តាប្រទេសគ្រប់ទ្វីបនៅលើពិភពលោក បាននឹងកំពុងតែសម្លឹងទៅកាន់សហរដ្ឋអាមេរិក ក្នុងដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតី រវាងបេក្ខជន២រូបគឺ លោកស្រី Hillary Clinton មកពីគណបក្សប្រជាធិបតេយ្យ ជាគូប្រជែងជាមួយ លោក Donal Trump មកពីគណបក្សសាធារណរដ្ឋ។ សម្រាប់នៅប្រទេសកម្ពុជា គឺនឹងអាចដឹងបានពីលទ្ធផលនៃការបោះឆ្នោតនេះ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ចំថ្ងៃនៃការប្រារព្ធបុណ្យឯករាជ្យជាតិ ខួបលើកទី៦៣។ 

ជោគវាសនាអនាគតជាប្រធានាធិបតីអណត្តិថ្មី របស់សហរដ្ឋអាមេរិក តើជានរណាមួយក្នុងចំណោមបេក្ខជនទាំង២រូប ដែលនឹងទទួលបានការគាំទ្រពីពលរដ្ឋអាមេរិក?