(​វ៉ាស៊ីនតោន)៖ ក្រុមពន្លត់អគ្គីភ័យទីក្រុងញូយ៉កបានអះអាងថា លោកស្រី ហ៊ីលឡារី គ្លីនតុន បញ្ជាទិញមុន រួចទៅហើយនូវកាំជ្រួចជាច្រើនដើម ដើម្បីត្រៀមអបអរសាទរជ័យជម្នះ​របស់លោកស្រី​នៅក្នុងការ​បោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៨ ខែវិច្ឆិកា សប្ដាហ៍ក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន New York Post ​ដែលដកស្រង់ដោយព័ត៌មានរុស្ស៊ី Sputnik​​ នៅព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងញូយ៉ក ការបាញ់កាំជ្រួចអបអរសារទរជ័យជម្នះរបស់ លោកស្រី គ្លីនតុន គួរតែនឹងត្រូវបានធ្វើឡើងនៅតាមបណ្ដាយដងទន្លេ Hudson នៅម៉ោងប្រមាណជា ២១៖៣០នាទីយប់ថ្ងៃទី០៨ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ពោលគឺកន្លះម៉ោងនៅបន្ទាប់ពី ការបោះឆ្នោតនៅក្នុងទីក្រុងញូយ៉ក ត្រូវបញ្ចប់និងការប្រកាស​លទ្ធផលច្បាស់​លាស់៕