(វ៉ាស៊ីនតោន)៖ ​បន្ទាប់ពីបានសម្រេចចិត្តទិញយក​ក្រុមហ៊ុន Time Warner​ ដែលជាក្រុមហ៊ុនសារទូរគមនាគមន៍ខាងប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយ នៅលើពិភពលោកក្នុងតម្លៃជាង ៨៥ពាន់លានដុល្លារអាមេរិក នៅថ្ងៃសៅរ៍ម្សិលមិញ ក្រុមហ៊ុនប្រតិបត្តិករសារទូរគមនាគមន៍ AT&T​ គ្រោងនឹងចំណាយប្រាក់ដ៏ សន្ធឹកសន្ធាប់ជាថ្មីម្ដងទៀត ដល់ទៅជាង១០៨.៧ ពាន់លានដុល្លារ ដើម្បីទិញយកសិទ្ធិជាម្ចាស់ស្ថានីយ៍ទូរទស្សន៍ CNN និង HBO ។ នេះ បើយោងតាមការចុះផ្សាយដោយសារព័ត៌មានបារំាង​ Le Monde​​ នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០១៦។

Time Warner​ គឺជាក្រុមហ៊ុនផ្នែកប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយដែលផ្គត់ផ្គង់ខាងខ្សែកាបទូរទស្សន៍ដល់ប្រព័ន្ធផ្សព្វ ផ្សាយមួយចំនួនដូចជា CNN, TNT, HBO, Studio Warner Bros និងបណ្ដាប្រព័ន្ធផ្សាយរួមទំាងគេហទំព័រជាច្រើនផ្សេងទៀត។ ដោយឡែកបើនិយាយពី AT&T​ គឺជាធំក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មទូរស័ព្ទឥតខ្សែ និង បណ្ដាញ Internet​ ហើយក្រុមហ៊ុនមួយនេះក៏ទើបតែបានទិញយកផងដែរកាលពីឆ្នាំ២០១៥ ក្រុមហ៊ុន Direct TV ជាក្រុមហ៊ុនជំនាញខាងទូរទស្សន៍ ប្រើបា្រស់ផ្កាយរណបដោយផ្ទាល់ក្នុងតម្លៃ ៤៨,៥ពាន់លានដុល្លារ។

សូមជំរាបថា ក្រុមហ៊ុនប្រតិបត្តិករសារទូរគមនាគមន៍ AT&T​ នឹងចំណាយ១០៧.៥០ដុល្លារក្នុងមួយហ៊ុន ដែលនេះអាចជា​ការចំណាយមួយដ៏ធំលើ ភាគហ៊ុនជួញដូររបស់ Time Warner​ កាលពីសប្ដាហ៍មុន ហើយបើគិតទាំងបំណុលរបស់ Time Warner​ កិច្ចព្រមព្រៀងទិញខាងលើអាចមានតម្លៃដល់ទៅ ១០៩ពាន់លានដុល្លារ ​ហើយដែលការទិញយកនេះទៀតសោត គឺមានតម្លៃលើសទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពិភពលោក លោក បៀល ហ្គេត (Bill Gate) មានទ្រព្យសម្បត្តិ ៨១,៩ពាន់លានដុល្លារ(គិតក្នុងឆ្នាំ២០១៦នេះ)។

ក្រុមហ៊ុន AT&T បង្កើតឡើងនៅឆ្នាំថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៨៣ (៣៣ឆ្នាំ) ទីស្នាក់ការកណ្តាលនៅទីក្រុងដាឡាស រដ្ឋតិចសាស សហរដ្ឋអាមេរិក។ ក្នុងឆ្នាំ២០១៥ AT&T មានប្រាក់ចំណូល ១៤៦.៨ពាន់លានដុល្លារ ហើយមានបុគ្គលិកជាង ២៤ម៉ឺនាក់។ លោក Randall L. Stephenson ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនលំដាប់ពិភពលោក AT&T៕