(សេអ៊ូល)៖ ប្រមាណ១ភាគ៣ នៃសមាជិកអង្គការសហប្រជាជាតិស្មើនឹង ៦៦ប្រទេសបានបញ្ជូន របាយការណ៍ព្រាងរបស់ពួកគេស្តីដើម្បីត្រៀមធ្វើការអនុម័ត លើការដាក់ទណ្ឌកម្មកូរ៉ខាងជើង រួចរាល់ហើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០១៦។

បណ្តាញព័ត៌មាន VOA របស់អាមេរិកបានចេញផ្សាយថា ប្រទេសចំនួន៦៦បានផ្តល់របាយការណ៍ របស់ពួកគេនេះបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខយូអិនយល់ព្រមអនុម័តលើដំណោះស្រាយ លេខ២២៧០ កាលពីខែមីនា ដើម្បីទាក់ទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ កូរ៉េខាងជើងដែលបានប្រព្រឹត្តជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ២០១៦ នេះមក។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិកំពុងត្រៀមធ្វើការអនុម័តទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ក្នុងនោះរួមមានទាំងការបើកផ្លូវ ឲ្យអន្តរជាតិធ្វើការឆែកឆេររាល់នាវាដឹកទំនិញទាំងអស់ដែលធ្វើដំណើរ ទៅមកប្រទេសកូរ៉េខាងជើង។ សម្រាប់ទណ្ឌកម្មលើកនេះ នឹងក្លាយជាទណ្ឌកម្មដែលធ្ងន់ធ្ងរបំផុត ដែលយូអិនមិនធ្លាប់បានដាក់មកលើកូរ៉េខាងជើង ចាប់តាំងពីដំណោះស្រាយទណ្ឌកម្មលេខ ១៧១៨ ដែលបានដាក់លើអតីតរបបដឹកនាំលោក គីម ជុងអ៊ីល កាលពីឆ្នាំ២០១៦៕