(អាមេរិក)៖ ខណៈសល់តែជាង២០ថ្ងៃទៀតការប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងឈានចូលមកដល់, លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក បានប្រកាសនៅក្នុងវេទិកាមួយនារដ្ឋ Ohio នៅថ្ងៃទី២០​​​ ខែតុលា ឆ្នាំ២០១៦នេះថា «ខ្ញុំនឹងទទួលយកលទ្ធផលទាំងស្រុងនៃការបោះឆ្នោត ប្រសិនខ្ញុំឈ្នះ» នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅយប់ជ្រៅចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ។

សូមជំរាបថា នៅក្នុងវេទិកាតស៊ូមតិលើកទី៣ (ចុងក្រោយ) លោកស្រី ហ៊ីលឡារី គ្លីនតុន បានចោទលោក ដូណាល់ ត្រាំ ថាជាបេក្ខភាពប្រធានាធិបតី ដែលមានភាពគ្រោះថ្នាក់បំផុត នៅក្នុងសម័យកាលនេះ និងជា «អាយ៉ង» របស់ប្រទេសរុស្ស៊ីថែមទៀតផង៕