(ប៉េកាំង)៖ ស្បៀងពាក់ព័ន្ធផ្ទាល់នឹងជីវភាពរស់នៅរបស់ប្រជាជន និងសុវត្ថិភាពជាតិ។ ប្រទេសចិនមានតំបន់ផលិតស្បៀងសំខាន់ចំនួន១៣ ក្នុងនោះ៥តំបន់ស្ថិតនៅភាគកណ្តាល។ កាលពីឆ្នាំ២០២៣ ខេត្តចំនួន៦នៃតំបន់ភាគកណ្តាលចិនបានផលិតស្បៀងចំនួន២៩%នៃបរិមាណស្បៀងសរុបទូទាំងប្រទេសចិន។ ច្រើនឆ្នាំកន្លងមក លោក Xi Jinping អគ្គលេខាធិការនៃគណកម្មធិការមជ្ឈិម បក្សកុម្មុយនីស្តចិន បានទៅពិនិត្យផ្ទាល់នៅខេត្តចំនួន៦នៃតំបន់ភាគកណ្តាលចិន សុទ្ធតែបានលើកឡើងពីសារៈសំខាន់ នៃសុវត្ថិភាពស្បៀងអាហារ៖ «ខ្ញុំតែងថា ឆ្នាំងបាយរបស់ប្រជាជនចិនត្រូវកាន់ក្នុងដៃរបស់ខ្លួនឱ្យជាប់ ហើយនៅក្នុងចានដាក់ស្បៀងចិន។ យើងមនុស្សចំនួនជាង១៤០០លាននាក់ ពឹងនរណាក៏មិនបានឡើយ។ឥឡូវជីវភាពល្អជាងមុន ដាច់ខាតកុំភ្លេចចំណុចនេះ។» «មជ្ឈិមបក្សនឹងបន្តលើកទឹកចិត្តនិងគាំទ្រជនបទ យើងដើរតាមមាគ៌ាធ្វើកសិកម្មទំនើប នយោបាយខាងនេះនឹងបន្តកែសម្រួលទៀត ដើម្បីឱ្យការដាំស្បៀងទទួលបានចំណូលច្រើនសន្ធឹក ដើម្បីឱ្យបងប្អូនកសិករកាន់តែច្រើន ទទួលបានជីវភាពរស់នៅកាន់តែល្អបវរនិងសុភមង្គល។»

សូមបញ្ជាក់ថា ខេត្តចំនួន៦នៃភាគកណ្តាលចិន ទំហំដីស្មើនឹង១/១០ នៃទំហំដីចិន ដែលចំនួនប្រជាជនគឺ១/៤នៃចំនួនប្រជាជនសរុបចិន ដែលបង្កើតទំហំសេដ្ឋកិច្ចសរុបចំនួនប្រហែល១/៥ នៃទំហំសេដ្ឋកិច្ចសរុបចិន ជាមូលដ្ឋានផលិតស្បៀងសំខាន់ មូលដ្ឋានផ្តល់ថាមពល និងសារធាតុដើម មូលដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ចិន និងជាមជ្ឈមណ្ឌលដឹកជញ្ជូន គមនាគមន៍ចម្រុះរបស់ចិន។ លោក Xi Jinping បានគូសបញ្ជាក់ថា ការធានាសន្ដិសុខស្បៀងជាតិត្រូវដាក់នៅចំណុចសំខាន់លេចធ្លោ យើងត្រូវបង្កើនការវិនិយោគទុន ការគ្រប់គ្រងនិងអភិរក្សចំពោះដីស្រែស្ដង់ដារខ្ពស់។ ព្រមជាមួយ ត្រូវប្រកាន់ខ្ជាប់ទស្សនៈកសិកម្មធំ ទស្សនៈផ្តល់គ្រឿងបរិភោគធំ អភិវឌ្ឍកសិកម្មពិសេសនិងឧស្សាហកម្មកែច្នៃកសិផល ដើម្បីលើកកម្ពស់កម្រិតឧស្សាហកម្មកសិកម្ម៕

* ថ្ងៃទី ២០ ខែមីនាឆ្នាំ២០២៤លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើជាអធិបតី ក្នុងពិធីសំណេះសំណាលស្តីពីការជំរុញការងើបឡើង នៃតំបន់ភាគកណ្តាលក្នុងយុគសម័យថ្មី។

*នៅក្រុង Wuhan ខេត្ត Hubei ប្រទេសចិន រថភ្លើងលើអាកាស “ អុបទិក Guanggu ” បរលើគន្លងផ្លូវ។ ក្រោមការគាំទ្រនៃនយោបាយ ធ្វើការច្នៃប្រឌិតថ្មីរបស់រដ្ឋាភិបាលចិន ឧស្សាហកម្មអុបទិកទីនេះទំហំសរុបបានលើសពី៥ សែនលានយាន់ប្រាក់ចិន។

*សួនឧស្សាហកម្មជ្រលងសំលេងចិនស្ថិតនៅក្រុងHefei ខេត្តAnhui គិតត្រឹម ឆ្នាំ២០២៤ សហគ្រាសផ្តល់សេវាជាសំឡេងឆ្លាតវៃ និងសិប្បកម្មឆ្លាតវៃក្នុងសួននេះ ទំហំផលិតប្រចាំឆ្នាំបានលើសពី២ សែនលានយាន់ប្រាក់ចិន។

* ខែធ្នូ ឆ្នាំ២០២៣ ភ្ញៀវទេសចរមកដើរលេងកម្សាន្តតាមសួនស្លឹកតែភ្នំត្រចៀកកណ្ដុរនៃស្រុក Hefeng ខេត្ត Hube។ ប៉ុន្មានឆ្នាំកន្លងទៅ ទីនេះបានអភិវឌ្ឍសួនស្លឹកតែដែលអាចប៉េះស្លឹកផងធ្វើទេសចរផង បានជួយអភិវឌ្ឍជនបទនៃតំបន់នោះ។

*គ្រាប់ពូជនៃធនាគារគ្រាប់ពូជកសិកម្មខេត្តHunanបានដុះពន្លក បង្ហាញនូវរូបរាងផ្សេងៗគ្នា។