(ប៉េកាំង)៖ ថ្ងៃទី ១៥ ខែឧសភា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរថា ថ្ងៃនេះ ជនស៊ីវិលប្រហែល ២០០នាក់ លើនាវានេសាទពាណិជ្ជកម្ម ៥ គ្រឿងបានបរពីហ្វីលីពីនទៅកាន់លំហសមុទ្រជុំវិញកោះ Huangyan អង្គការពាក់ព័ន្ធបានបង្ហាញថា គោលដៅនៃនាវាចរណ៍លើកនេះ គឺដើម្បីគាំពារប្រយោជន៍របស់ពួកគេ នៅលំហសមុទ្រដែលមានជម្លោះ សូមសួរថា តើក្រសួងការបរទេសចិនបានចាប់អារម្មណ៍ នឹងនាវាចរណ៍របស់អង្គការនេះឬទេ? ហើយភាគីចិនវាយតម្លៃយ៉ាងម៉េចចំពោះករណីនេះ?

លោក Wang Wenbin បានលើកឡើងថា កោះ Huangyan ជាដែនដីរបស់ប្រទេសចិន ប្រទេសចិនមានអធិបតេយ្យភាព ដែលមិនអាចប្រកែកបានចំពោះកោះ Huangyan និងលំហសមុទ្រជុំវិញ។ ភាគីចិនបានធ្វើការរៀបចំដោយសុឆន្ទៈ ចំពោះសកម្មភាពនេសាទជាប្រក្រតីរបស់ នាវានេសាទហ្វីលីពីនធុនតូចមួយចំនួន នៅលំហសមុទ្រជុំវិញកោះ Huangyan កាលពីឆ្នាំ ២០៦ ទន្ទឹមនឹងនេះ បានគ្រប់គ្រងនិងត្រួតពិនិត្យចំពោះសកម្មភាព ពាក់ព័ន្ធរបស់អ្នកនេសាទហ្វីលីពីនតាមផ្លូវច្បាប់។

លោក Wang Wenbin បានលើកឡើងថា ប្រសិនបើភាគីហ្វីលីពីនប្រើប្រាស់ដោយផ្តេសផ្តាស នូវសុឆន្ទៈរបស់ភាគីចិន និងបំពានអធិបតេយ្យភាពទឹកដី និងសិទ្ធិគ្រង់គ្រងរបស់ប្រទសចិន នោះ ភាគីចិននឹងគាំពារសិទ្ធិរបស់ខ្លួន និងតបតតាមផ្លូវច្បាប់ ទំនួលខុសត្រូវនិងផលវិបាកពាក់ព័ន្ធនឹងទទួលរ៉ាប់រង ទាំងស្រុងដោយហ្វីលីពីន៕

វិទ្យុមិត្តភាពកម្ពុជាចិន