(ប៉េកាំង)៖ ការចុះឈ្មោះចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៧ បានបិទបញ្ចប់នៅថ្ងៃទី១៣ខែឧសភា។ ដូចការនឹកគិតអ៊ីចឹងមែន តំបន់តៃវ៉ាន់ត្រូវបានបដិសេធមិនឱ្យចូលរួម ហើយរឿងកំប្លែកសើច "ចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក`" របស់អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ បានទទួលបរាជ័យ៨លើកជាប់ៗគ្នា។

នេះបានបញ្ជាក់យ៉ាងច្បាស់ថា គោលការណ៍ចិនតែមួយ គឺជាគំនិតឯកភាពរួមជាទូទៅរបស់សហគមន៍អន្តរជាតិ។ មិនថាភាគីអាមេរិករក គ្រប់មធ្យោបាយដើម្បី “គាំទ្រឱ្យតៃវ៉ាន់ ចូលរួមក្នុងមហាសន្និបាត” យ៉ាងណាក៏ដោយមិនថាអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ “អ្វើពុតគួរឱ្យអាណិតអាសូរនិងសុំជំនួយ” យ៉ាងណាក៏ដោយ វាគ្រាន់តែជារឿងកំប្លែកសើចដែលគ្មាននរណាម្នាក់ យកចិត្តទុកដាក់នោះឡើយ។

តើតំបន់តៃវ៉ាន់មានលក្ខណៈសម្បត្តិចូលរួមក្នុងមហាសន្និបាតដែរឬទេ? បើមិនចូលរួមអាចនឹងធ្វើឱ្យមានកង្វះខាត ក្នុងការបង្ការជំងឺឆ្លង ដែរឬទេ? ហេតុអ្វីបានជារឿងកំប្លែកសើចចង់ចូលរួមក្នុងមហាសន្និបាត ដែលឃុបឃិតដោយអាមេរិក និងតំបន់តៃវ៉ាន់ ទទួលបរាជ័យម្តងហើយម្តងទៀត?យើងត្រូវយល់ដឹងឱ្យច្បាស់លើបញ្ហាចំនួនបី។ ជាដំបូង តំបន់តៃវ៉ាន់គ្មានលក្ខខណ្ឌឬសិទ្ធិណាមួយ ក្នុងការចូលរួមមហាសន្និបាតអង្គារសុខភាពពិភពលោក ដោយមិនបានទទួលការយល់ព្រមពីរដ្ឋាភិបាលមជ្ឈិមចិននោះទេ។

យោងតាមគោលការណ៍ជាមូលដ្ឋាន ដែលត្រូវបានកំណត់ដោយសេចក្តីសម្រេចចិត្តលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្តលេខ២៥.១ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល និងមានសិទ្ធិអធិបតេយ្យភាពពេញលេញ ក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ។ ក្នុងនាមជាខេត្តមួយរបស់ប្រទេសចិន ប្រធានបទពាក់ព័ន្ធនឹងការចូលរួមក្នុងមហាសន្និបាត អង្គការសុខភាពពិភពលោករបស់តៃវ៉ាន់ ចាំបាច់ត្រូវដោះស្រាយដោយអនុលោមតាមគោលការណ៍ចិនតែមួយ។ ចាប់តាំងពីឆ្នាំ២០១៦មក ដោយសារបានបំពានគោលការណ៍ចិនតែមួយ ការប៉ុនប៉ងចូលរួមក្នុងមហាសន្និបាតរបស់អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ បានបរាជ័យក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នានេះ គឺជារឿងជៀសមិនបានដែលមានភស្តុតាង ផ្លូវច្បាប់យ៉ាងពេញលេញ។

ទីពីរ អ្វីដែលហៅថាការមិនអនុញ្ញាតឱ្យតៃវ៉ាន់ចូលរួម ក្នុងមហាសន្និបាតអង្គារសុខភាពពិភពលោក នឹងបណ្តាលឱ្យមាន "កង្វះខាតក្នុងប្រព័ន្ធបង្ការជំងឺឆ្លងអន្តរជាតិ" វាគឺជារឿងមិនពិតនិងគួរឱ្យអស់សំណើច។ សម្រាប់រដ្ឋាភិបាលមជ្ឈិមចិន បងប្អូនជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាគ្រួសារតែមួយ ហើយបានធ្វើការរៀបចំចាត់ចែងដ៏សមរម្យ ចំពោះការចូលរួមក្នុងកិច្ចការសុខាភិបាលសកលរបស់តៃវ៉ាន់។ នៅក្រោមក្របខណ្ឌអង្គារសុខភាពពិភពលោក និងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ដែលមានស្រាប់ ការផ្លាស់ប្តូរនិងរាយការណ៍ពហុទិសនៃការបង្ការជំងឺឆ្លងរបស់តៃវ៉ាន់ មានភាពរលូន និងមានយន្តការពេញលេញ ហើយសិទ្ធិនិងផលប្រយោជន៍សុខាភិបាលរបស់ប្រជាជនតៃវ៉ាន់ មានការធានាយ៉ាងពេញលេញ។

ទីបី ហេតុអ្វីបានជាអាមេរិក"គាំទ្រឱ្យតៃវ៉ាន់ចូលរួមក្នុងមហាសន្និបាត" ពីមួយឆ្នាំទៅមួយឆ្នាំ តាមពិតទៅគឺបានចាត់ទុកតៃវ៉ាន់ជាកូនអុក។
មនុស្សមួយចំនួននៃភាគីអាមេរិកចាត់ទុក "ការគាំទ្រឱ្យតៃវ៉ាន់ចូលរួមក្នុងមហាសន្និបាត នៃអង្គការសុខភាពពិភពលោក" ជាសន្លឹកបៀរយោបាយ។ ឆ្នាំនេះគឺជាឆ្នាំបោះឆ្នោតសកលរបស់អាមេរិក ហើយអ្នកនយោបាយមួយចំនួន បានប្រើសន្លឹកបៀរនេះម្តងទៀត ដើម្បីបង្ហាញអ្វីដែលហៅថា"អាកប្បកិរិយាដ៏រឹងចំពោះប្រទេសចិន" ដែលប៉ុនប៉ងអូសទាញសន្លឹកឆ្នោត។ ទាំងនេះ គឺគ្រាន់តែជា ការចាត់ទុកតៃវ៉ាន់ជាកូនអុក ដើម្បី "ទប់ទល់នឹងប្រទេសចិន" ដោយជ្រកក្រោមស្លាកថា ជាសុខភាពសាធារណៈ និងបំពាននិម្មាបនកម្មមូលដ្ឋាន ដែលសហគមន៍អន្តរជាតិប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។

ប៉ុន្តែ មិនថាភាគីអាមេរិកនិងបក្សវឌ្ឍនភាពប្រជាធិបតេយ្យ បង្កើតមតិសាធារណៈយ៉ាងណាក៏ដោយ ក៏តំបន់តៃវ៉ាន់នៅតែមិនអាចទទួលបាន សំបុត្រចូលរួមមហាសន្និបាតអង្គារសុខភាពពិភពលោកឡើយ។ អ្វីដែលហៅថា "ការគាំទ្រតៃវ៉ាន់ឱ្យចូលរួមក្នុងមហាសន្និបាត អង្គការសុខភាពពិភពលោក" គឺជារឿងកំប្លែងសើចមួយ តួនាទីតែមួយគត់គឺបានបញ្ជាក់ថា៖ គោលការណ៍ចិនតែមួយ គឺជាបំណងរួមរបស់ប្រជាជននិងនិន្នាការទូទៅ៕

វិទ្យុមិត្តភាពកម្ពុជាចិន