(កៀវ)៖ ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ការជ្រើសរើសតែតាំងអ្នកសេដ្ឋកិច្ច ជារដ្ឋមន្រ្តីការពារជាតិ សម្រាប់ប្រទេសរុស្ស៉ី សបញ្ជាក់ថាទីក្រុងមូស្គូកំពុងរៀបចំសេដ្ឋកិច្ច ដើម្បីបម្រើតម្រូវការនៃសង្រ្គាមរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ ២០២៤។

ជាង ២ឆ្នាំបន្ទាប់ពីការឈ្លានពានអ៊ុយក្រែន ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចតែងតាំង លោក Andrei Belousov អាយុ៦៤ឆ្នាំ ដែលអតីតឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច ជារដ្ឋមន្រ្តីការពារជាតិថ្មី។ លោក Podolyak បានប្រាប់ Reuters ថា «រុស្ស៉ីកំពុងផ្លាស់ប្តូរស្ទើរតែទាំងស្រុងនៃសេដ្ឋកិច្ចរបស់ប្រទេស ទៅក្នុងខ្សែ បន្ទាត់យោធា ក្លាយទៅជាប្រទេសយោធានិយម ហើយវិស័យសេដ្ឋកិច្ចនឹងសម្រាប់ការកសាងផ្នែកយោធា»។ លោក Podolyak បានបន្ថែមថា «មិនបាច់សង្ស័យទេ ពួកគេគឺជា ភស្តុតាងស្រាប់នៃការបម្លែងខ្លួនរបស់សហព័ន្ធរុស្ស៉ី»

គួរបញ្ជាក់ថា បើតាមវិមានក្រឹមឡាំង លោក ពូទីន បានបំណងឱ្យអតីតរដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu ក្លាយជារដ្ឋលេខាធិការដ៏មានឥទ្ធពល នៅក្នុងទីប្រឹក្សាសន្តិសុខជាតិរុស្ស៉ី ដោយទទួលខុសត្រូវលើឧស្សាហកម្មការពារជាតិ៕