(ប៉េកាំង)៖ ខណៈពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសហុងគ្រី នៅថ្ងៃទី៨ ខែឧសភា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានរួមសហការជាមួយមូលនិធិគាំទ្រប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់គ្រងទ្រព្យសម្បត្តិនៃប្រទេសហុងគ្រី រៀបចំសកម្មភាពផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជន ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងហុងគ្រី ក្រោមប្រធានបទ "មិត្តភាពចិន-ហុងគ្រី បន្តចារទំព័រថ្មី" នៅទីក្រុង Budapest និងចាប់ដំណើរការនូវគម្រោងជាច្រើនដូចជា ការចាក់ផ្សាយភាពយន្តឯកសារ «ឱកាសរបស់ចិន» នៅក្នុងប្រទេសហុងគ្រី និងការសហការគ្នាផលិតភាពយន្តឯកសារជាដើម ព្រមទាំងចាប់ដំណើរការនូវកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថានតន្រ្តី Liszt នៃប្រទេសហុងគ្រី។

លោក Schmitt អតីតប្រធានាធិបតីហុងគ្រី បានអញ្ជើញចូលរួមក្នុងសកម្មភាពនេះ ព្រមទាំងថ្លែងសុន្ទរកថា។ លោក Medgyessy អតីតនាយករដ្ឋមន្ត្រីហុងគ្រី បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Dániel Papp អគ្គនាយកមូលនិធិគាំទ្រប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់គ្រងទ្រព្យសម្បត្តិ នៃប្រទេសហុងគ្រីនិងលោក Boglárka Illés រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសេដ្ឋកិច្ចជាមួយក្រៅប្រទេសនៃប្រទេសហុងគ្រី បានថ្លែងសុន្ទរកថានៅក្នុងសកម្មភាពលើកនេះ ដោយឡែកពីគ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន