(ប៉េកាំង)៖ ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសបារាំង បណ្តាញទូរទស្សន៍សកលចិន (CGTN) នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងសាកលវិទ្យាល័យ Renminនៃប្រទេសចិនបានរួមគ្នាធ្វើការស្ទង់មតិ តាមរយៈវិទ្យាស្ថានផ្សព្វផ្សាយអន្តរជាតិក្នុងយុគសម័យថ្មី។

ការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ជនជាតិបារាំងចំនួន ១៥១៣ នាក់បានបង្ហាញថា ៨០,២% នៃអ្នកផ្តល់បទសម្ភាសន៍ បានសម្គាល់ឃើញថា ប្រទេសចិនជាប្រទេសធំមួយ ដែលមានឥទ្ធិពលខ្លាំង ៧០,៣% នៃអ្នកផ្តល់បទសម្ភាសន៍ បានសម្គាល់ឃើញថា ប្រទេសចិនជាប្រទេសដ៏ជោគជ័យមួយ។

ការអភិវឌ្ឍរបស់ប្រទេសចិននាំមកនូវកាលានុវត្តភាពដល់ពិភពលោក។ ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ជនជាតិបារាំង បានទទួលស្គាល់យ៉ាងខ្លាំង នូវសមិទ្ធផលរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការបើកចំហកម្រិតខ្ពស់។ ក្នុងចំណោមនោះ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៩១,៥% បានសរសើរសមិទ្ធផល នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន។ លើសពីនេះ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៩,៨%បានសរសើរពីកំណើនសេដ្ឋកិច្ច ដ៏ឆាប់រហ័សរបស់ប្រទេសចិន ហើយចំនួន ៧១,៤% សម្គាល់ឃើញថា ប្រទេសចិនបានបញ្ចូលកម្លាំងចលករថ្មី ទៅក្នុងការអភិវឌ្ឍនិងការច្នៃប្រឌិតថ្មីនៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន