(ប៉េកាំង)៖ ខណៈពេលដែលទិវាពលកម្មអន្តរជាតិ ១ ឧសភា ចូលមកដល់ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីប្រសិទ្ធពរនិងសម្តែងការសួរសុខទុក្ខដោយស្មោះ ចំពោះពលករទូទាំងប្រទេសចិន។

លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២៤ ជាខួបទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជាឆ្នាំដ៏សំខាន់ក្នុងការសម្រេចបាន នូវគោលដៅ និងភារកិច្ចនៃ "ផែនការអភិវឌ្ឍជាតិរយៈពេល៥ឆ្នាំទី ១៤"។ លោកបានរំពឹងទុកថា ពលករទូទាំប្រទេសនឹងផ្សព្វផ្សាយ និងអនុវត្តតាមស្មារតី នៃកម្មករគំរូ ស្រឡាញ់និងបំពេញការងាររបស់ខ្លួនយ៉ាងផ្ចិតផ្ចង់ ធ្វើការច្នៃប្រឌិតនិងផលិត ដើម្បីចូលរួមយ៉ាងសកម្មក្នុង ការជំរុញទំនើបកម្មតាមបែបផែនចិន តាមរយៈការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ ធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំង និងបុព្វហេតុស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ៕

វិទ្យុមិត្តភាពកម្ពុជាចិន