(ប៉េកាំង)៖ ក្នុង¬ឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសបារាំង នៅថ្ងៃទី ៣០ ខែមេសា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងស្ថានទូតបារាំងប្រចាំនៅប្រទេសចិន បានរួមគ្នាចាប់ផ្តើមផលិត កម្មវិធីផ្លាស់ប្តូរវប្បធម៌ចំណីអាហារចិន-បារាំងខ្នាតធំ ឈ្មោះ«ការប្រកួតនៃចុងភៅចិន-បារាំង»

លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោក Bertrand Lortholary ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសចិន និងភ្ញៀវកិត្តិយសជាច្រើនរូបបានរួមគ្នា ដាក់ឱ្យដំណើរការកម្មវិធី។

កម្មវិធី «ការប្រកួតនៃចុងភៅចិន-បារាំង» មានចំនួន ១០ ភាគដែលមួយភាគ មានរយៈពេល៦០នាទី ហើយបានអញ្ជើញមេចុងភៅចំនួន ២០នាក់មកពីប្រទេសចិន និងបារាំង ដើម្បីប្រកួតជាក្រុម។ កម្មវិធីនេះនឹងចាក់ផ្សាយតាមប៉ុស្តិ៍មួយចំនួន និងវេទិកាផ្សេងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មានបារាំង៕

វិទ្យុមិត្តភាពកម្ពុជាចិន