(ប្រេស៊ីល)៖ អគ្គីភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះផ្ទះសំណាក់មួយក្នុងទីក្រុង Porto Alegre ប្រទេសប្រេស៊ីលកាលពីព្រឹកថ្ងៃសុក្រ ដោយបានឆក់យកជីវិតមនុស្សយ៉ាងតិច១០នាក់ និង១១នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

នាយកដ្ឋានពន្លត់អគ្គីភ័យរដ្ឋ ដែលកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន បានឆ្លើយតបនឹងភាពអាសន្ននៅម៉ោងប្រហែល ២ ទៀបភ្លឺ ហើយអាចពន្លត់ភ្លើងបានក្នុងរយៈពេលពីរម៉ោង។

មន្ត្រីនាយកដ្ឋានពន្លត់អគ្គីភ័យ លោក Lucio Junes da Silva បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN Brasil ថា ក្រុមធ្វើកោសល្យវិច្ច័យបានយកសាកសពចេញពីកន្លែងកើតហេតុ ហើយតំបន់នេះត្រូវបានធានាសុវត្ថិភាពសម្រាប់ការស៊ើបអង្កេត។

ទោះជាយ៉ាងណា លោកបានបន្ថែមថា មូលហេតុនៅពីក្រោយហេតុការណ៍អគ្គិភ័យនេះទេ នៅមិនទាន់ដឹងនៅឡើយទេ៕