(Bloomberg)៖ ប្រទេសសិង្ហបុរី បានបាត់បង់តំណែងជាប្រទេសមាន «អាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក» ឬ world’s best airport ក្រោមថ្វីដៃប្រទេសកាតាដែលបានឡើង ទៅឈរនៅលេខរៀងទី១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤។

សិង្ហបុរីបានគ្រងម្កុដជាប្រទេសមានអាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក ចំនួន១២ដងមកហើយ។ ប៉ុន្តែ ក្នុងឆ្នាំ២០២៤នេះ ពានរង្វាន់ Skytrax World Airport Awards 2024 បានទៅលើអាកាសយានដ្ឋានអន្តរជាតិ Doha Hamad របស់ប្រទេសកាតា ដែលបានឡើងមកឈរនៅលេខរៀងទី១ ដោយទម្លាក់អាកាសយានដ្ឋានអន្តរជាតិសិង្ហបុរី Changi ទៅឈរនៅ លេខរៀងទី២វិញ។ ចំណែក អាកាសយានដ្ឋានអន្តរជាតិ Incheon របស់កូរ៉េខាងត្បូងឡើងមកឈរនៅលេខទី៣ ខណៈអាកាសយានដ្ឋាន Tokyo Haneda របស់ជប៉ុនឡើងទៅឈរនៅ លេខរៀងទី៤។ ជ័យលាភីនៃពានរង្វាន់ Skytrax World Airport Awards ត្រូវបានកំណត់តាមរយៈការស្ទង់មតិលើចំណាប់អារម្មណ៍របស់អតិថិជនជាអ្នកដំណើរ។

ខាងក្រោមនេះគឺជាបញ្ជីលេខរៀងនៃអាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោកប្រចាំឆ្នាំ២០២៤៖

១. Doha Hamad
២. Singapore Changi
៣. Seoul Incheon
៤. Tokyo Haneda
៥. Tokyo Narita
៦. Paris CDG
៧. Dubai
៨. Munich
៩. Zurich
១០. Istanbul
១១. Hong Kong
១២. Rome Fiumicino
១៣. Vienna
១៤. Helsinki-Vantaa
១៥. Madrid-Barajas
១៦. Centrair Nagoya
១៧. Vancouver
១៨. Kansai
១៩. Melbourne
២០. Copenhagen


(Singapore Changi)


(Hamad International Aiport)


(Incheon International Airport)


(Tokyo Haneda Airport)