(ប៉េកាំង)៖ កាលពីថ្ងៃទី១៤ ខែមេសា តាមម៉ោងក្នុងតំបន់ តបតាមសំណូមពររបស់អ៊ីស្រាអែល ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានបើកធ្វើកិច្ចប្រជុំជាបន្ទាន់អំពីករណី ដែលអ៊ីរ៉ង់បំផុសសកម្មភាពយោធាចំពោះអ៊ីស្រាអែល។

លោក DaiBing ភារធារីស្តីទីនៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានថ្លែងថា នៅថ្ងៃទី១ខែមេសា អគារនៃស្ថានទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរី បានរងការវាយប្រហារតាមអាកាស ដែលបណ្តាលឱ្យបុគ្គលិកភាគីអ៊ីរ៉ង់ជាច្រើននាក់ស្លាប់ និងរងរបួស ហើយអគារស្ថានទូតត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ករណីនេះល្មើសយ៉ាងធ្ងន់ធ្ងរ នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ វាមិនត្រឹមតែបានរំលោភលើអធិបតេយ្យភាពរបស់ស៊ីរីប៉ុណ្ណោះទេ ថែមទាំងក៏បានរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់ផងដែរ ករណីលើកនេះមានសារធាតុអាក្រក់ណាស់។

លោក DaiBing បានគូសបញ្ជាក់ថា ការឡើងកម្តៅនៃស្ថានការណ៍ក្នុងតំបន់ជុំនេះ គឺជាការបង្ហាញថ្មីបំផុតពីផលប៉ះពាល់ នៃការប៉ះទង្គិចនៅហ្កាហ្សា ប្រទេសនិងប្រជាជននៅតំបន់មជ្ឈិមបូព៌ាមិនសង្ឃឹម ហើយក៏មិនអាចទទួលបន្ទុកពីការប៉ះទង្គិច និងសង្រ្គាមដែលមានទ្រង់ទ្រាយកាន់តែធំនោះឡើយ។ ដូច្នេះ ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្នគឺអនុវត្តយ៉ាងប្រាកដប្រជា នូវសេចក្តីសម្រេចចិត្តលេខ២៧២៨ នៃក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាសម្រេចបាននូវការឈប់បាញ់ នៅតំបន់ហ្កាហ្សាភ្លាម។ ច្រកចេញពីឬសគល់គឺ អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវ "ដំណោះស្រាយរដ្ឋពីរ" ដើម្បីចេញផុតពីការវិលជុំនៃការប៉ះទង្គិចដ៏អាក្រក់៕

វិទ្យុមិត្តភាពកម្ពុជាចិន