(កៀវ)៖ សង្គ្រាមអ៊ុយក្រែនបានឈានចូល៧៦៨ថ្ងៃហើយ គិតត្រឹមថ្ងៃអង្គារ៍ទី២មេសាឆ្នាំ២០២៤។ មេដឹកនាំអ៊ុយក្រែនដែលរំពឹងការធ្វើ សង្គ្រាមលើការដកដង្ហើមពីប្រទេសដទៃ បានថ្លែងថាបើសិន ជាគ្មានជំនួយពីសហរដ្ឋអាមេរិកទេ គេនឹងដកថយម្តងបន្តិចៗ។ សេចក្តីរាយការណ៍បាន បង្ហាញថា រុស្ស៊ីបានធ្វើការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លា, បង្កការខូចខាតដល់ស្ថា នីយ៍ឋាមពលអគ្គីសនីរបស់អ៊ុយក្រែន ដោយបានធ្វើឱ្យពលរដ្ឋច្រើនម៉ឺននាក់រងនឹង ការដាច់ ចរន្តអគ្គីសនីក្នុងរដូវត្រជាក់មិនទាន់ ឆ្លងផុតនៅឡើយ។ តើសង្គ្រាមអ៊ុយក្រែនឈានចូលទី ៧៦៨ថ្ងៃ មានស្ថានភាពយ៉ាងណា?

រុស្ស៊ីបានវាយប្រហារតាមផ្លូវអាកាសបង្កការខូចខាតដល់ស្ថានីយ៍ឋាមពលអគ្គីសនីរបស់អ៊ុយ ក្រែនបណ្តាលឱ្យពលរដ្ឋច្រើនម៉ឺននាក់ បានរងនឹងការដាច់ចរន្តអគ្គីសនី ក្នុងរដូវត្រជាក់មិនទាន់ ឆ្លងផុតនៅឡើយ។ សេចក្តីរាយការណ៍បាននិយាយថារុស្ស៊ី បានបាញ់មីស៊ីលនិងដ្រូនប្រ មាណជាង១០០គ្រាប់ដាក់លើហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គីសនីរបស់អ៊ុយក្រែន ក្នុងនោះ ក្រុមហ៊ុនថាមពលដ៏ធំជាងគេបង្អស់មួយឈ្មោះ DTEK បានរងការខូចខាតយ៉ាងដំណំក្រោយ រងការវាយប្រហារជាច្រើនដង។ ស្ថានីយ៍៥ក្នុងចំណោមស្ថានីយ៍៦ដែលផលិតអគ្គីសនី បានរង ការខូចខាតធ្ងន់ធ្ងរដែលធ្វើឱ្យបរិមាណភ្លើងទំហំ ជាង៨០ភាគរយមិនអាចដំណើរការបានឡើយ។ មន្ត្រីអ៊ុយក្រែនបានវាយតម្លៃថាដើម្បីការជួសជុលស្ថានីយ៍នេះ ឱ្យដំណើរការវិញបាន គេត្រូវ ការរយៈពេលដល់១៨ខែឯនោះទើបអាចស្តារថាមពលនេះវិញបាន។

ប្រធានាធិបតីអ៊ុយក្រែនបានចោទថា មេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីន បានប្រើនូវវិធីខ្មៅ កខ្វក់ដើម្បីធ្វើឱ្យពលរដ្ឋអ៊ុយក្រែនស្លាប់។ លោកហ្សេឡិនស្គីបានអំពាវនាវដល់ប្រទេសសម្ព័ន្ធ មិត្ត លោកខាងលិចសូមប្រញាប់ជម្រុញការផ្តល់ជំនួយ នៃប្រព័ន្ធការពារអាកាសមកឱ្យអ៊ុយ ក្រែន។

លោកវ៉ូឡូឌីមៀរហ្សេឡិនស្គីថ្លែងថា «ក្រុមភេរវកររុស្ស៊ីពេលនេះកំពុងវាយប្រហារដាក់លើ ថាមពលអគ្គីសនីដើម្បីបង្កឱ្យ ពលរដ្ឋអ៊ុយក្រែនស្លាប់។ យើងបានផ្តល់នូវសញ្ញាចាំបាច់ទាំង អស់ចំពោះដៃគូជំនួយរបស់យើងនិងផ្តល់សំណើសំខាន់ចាំបាច់ ទៅប្រទេសនីមួយៗដែលមាន ប្រព័ន្ធការពារដែនអាកាសនិងមីស៊ីល ទាំងសហរដ្ឋអាមេរិកនិងអឺរ៉ុប និងគ្រប់ដៃគូទាំងអស់ ដែលគេទាំងអស់បានដឹងហើយនូវអ្វីដែលយើងត្រូវការ…និងប្រទេសទាំងឡាយដឹងហើយនូវ សេចក្តីត្រូវការរបស់យើង នូវអាវុធដ៏សំខាន់នេះដើម្បីជួយការពារអ៊ុយក្រែន»។

សេចក្តីរាយការណ៍បង្ហាញថារុស្ស៊ីបានផ្តោតការវាយប្រហារដាក់លើប្រព័ន្ធថាមពលអគ្គីសនី របស់អ៊ុយក្រែននៅក្នុងខេត្តចំនួនបីគឺខេត្ត Lviv, Odessa និងKharkiv។ ការវាយប្រហារតាម ផ្លូវអាកាសរបស់រុស្ស៊ីនាពេលនេះ បានបំផ្លាញឱ្យខូចទាំងស្រុងលើ រោងចក្រផលិតប្រព័ន្ធថាម ពលកម្តៅ និងក្រសួងថាមពលរបស់អ៊ុយក្រែន បាននិយាយថាក្នុងរយៈពេលប្រមាណ១០ថ្ងៃ កន្លងមកនេះ រុស្ស៊ីបានវាយប្រហារប្រមាណជិត២០០លើកដាក់លើ ប្រព័ន្ធថាមពលកម្តៅរបស់អ៊ុយក្រែនដែលធ្វើឱ្យពលរដ្ឋអ៊ុយក្រែន ប្រមាណ៧០ម៉ឺននាក់បានរស់នៅដោយគ្មានការផ្គត់ ផ្គង់នូវប្រព័ន្ធថាមពលអគ្គីសនីឡើយ។

នាពេលនេះដើម្បីស្វែងរកជំនួយពីការផ្តល់ថាមពល អគ្គីសនី អ៊ុយក្រែនបានងាកការស្វែងរកការជួយពីប្រទេសប៉ូឡូញសិន ដោយសារតែការជួស ជុលប្រព័ន្ធថាមពលអគ្គីសនីអ៊ុយក្រែននោះ នឹងត្រូវការពេលវេលាជាច្រើនខែទៀត ដើម្បីការស្តារភ្លើងវិលត្រឡប់មកវិញនោះ។ សេចក្តីរាយការណ៍បង្ហាញថាក្រៅពីខេត្តទាំងបីដែលរងការ វាយប្រហារនោះ, រដ្ឋធានីគៀវក៏រងនឹងការវាយប្រហារតាមផ្លូវអាកាសពីរុស្ស៊ីផងដែរ។ លោក ហ្សេឡិនស្គី បានថ្លែងថាលោកនឹងធ្វើការសងសឹកតបទៅវិញ។

លោកហ្សេឡិនស្គីបានថ្លែងថា «នេះគឺជាសង្គ្រាមដែលគ្មានអ្នកណាខ្លាចថា នឹងក្លាយជាសត្វ សាហាវខាំអ្នកណាដទៃឡើយ»។ លោកហ្សេឡិនស្គី បានអំពាវនាវ«សូមឱ្យពិភពលោកកុំភ្លេច នូវតម្លៃសមរភូមិនេះនិងកុំភ្លេចនូវអំពើអាក្រក់ទាំងឡាយ ដែលយើងបានបញ្ឈប់វានាពេលនេះ នៅលើទឹកដីអ៊ុយក្រែន ក្នុងពេលដែលអ៊ុយក្រែនបានរារាំង និងបណ្តេញកងកម្លាំងកាន់កាប់ របស់រុស្ស៊ី»

សង្គ្រាមអ៊ុយក្រែនបានឈានចូលដល់ឆ្នាំទី៣ហើយ គ្រាដែលចំណុចទីបញ្ចប់របស់វានៅមិន ទាន់រកឃើញនៅឡើយ។ រុស្ស៊ី បានបន្តការវាយប្រហាររបស់ខ្លួនក្នុងឆ្នាំ២០២៤នេះវិញ ក្រោយ ការដកឃ្លាទប់ទល់នឹងអំពើវាយលុកCounter Offensive របស់អ៊ុយក្រែននារដូវក្តៅឆ្នាំ២០២៣ ។ ក្នុងឆ្នាំ២០២៤នេះ ខណៈដែលអ៊ុយក្រែនកំពុងប្រឈម ភាពរអាក់រអួលនៃជំនួយយោធា, មេ ដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីន ត្រូវបានជាប់ឆ្នោតបន្តការដឹកនាំអាណ្ណត្តិថ្មីក្នុងរុស្ស៊ីជាបន្ថែម ទៀតដែលមានន័យថាពលរដ្ឋរុស្ស៊ី បានបន្តគាំទ្រឱ្យលោកពូទីនបន្តធ្វើសង្គ្រាមដាក់ទៅលើអ៊ុយ ក្រែនជាបន្ថែមទៀតរហូតដល់រុស្ស៊ីទទួលបានជ័យជម្នះ។

នៅលើសមរភូមិនោះវិញសេចក្តីរាយការណ៍បានបង្ហាញនូវភាពយ៉ាប់យ៉ឺនជាខ្លាំងចំពោះស្ថាន ការណ៍សឹកដែលរុស្ស៊ីបានបន្ត ការវាយប្រហារពង្រឹងស្ថានការណ៍របស់ខ្លួនខណៈអ៊ុយក្រែន កន្លែងខ្លះបានបាត់បង់ទឹកដីនិងកន្លែងខ្លះ កំពុងព្យាយាមទប់ទល់ និងការពារក្នុងស្ថានភាពលំ បាកដោយសារតែចំណោទខ្វះគ្រាប់រំសេវ និងធនធានអ្នកប្រយុទ្ធលើសមរភូមិថែមទៀត។
ចារកម្មការពារជាតិនៃប្រទេសអង់គ្លេសបានថ្លែងថា ខ្សែការពារដ៏សំខាន់មួយរបស់អ៊ុយក្រែន នារណសិរ្សភាគខាងកើត ហាក់ដូចជាបានធ្លាក់ចូល ក្នុងកណ្តាប់ដៃកងកម្លាំងរុស្ស៊ីទៅហើយ ក្នុងសប្តាហ៍កន្លងមក។

ព័ត៌មាននៃការបាត់បង់ទឹកដីអ៊ុយក្រែនជាបន្ថែមទៀតនេះ គឺជាដំណឹងមិនល្អមួយទៀត សម្រាប់អ៊ុយក្រែនខណៈការបាត់បង់ក្រុងគន្លឹះ Adiivka កាលពីខែកុម្ភៈកន្លងមក បានបង្ក ផលប៉ះពាល់ដល់ស្មារតីប្រយុទ្ធរបស់ទាហានជាច្រើន។ សេចក្តីរាយការណ៍របស់ ចារកម្មការពារជាតិ នៃប្រទេសអង់គ្លេសបានសរសេរលើប្រព័ន្ធ បណ្តាញសង្គម X ជាមួយការវាយតម្លៃថា «កងកម្លាំងរុស្ស៊ីបាន បន្តដំណើររំកិលមកខាងមុខ បន្តិចម្តងៗនៃទិសភាគខាងលិចក្រុង Adiivka ។ ក្នុងចុងខែមីនាឆ្នាំ២០២៤, កងកម្លាំងរុស្ស៊ី បានគ្រប់គ្រងស្ទើរទាំងស្រុងលើភូមិចំនួន២គឺភូមិ Tonenka និង Orlivka និងកងកម្លាំងរុស្សី បានបន្តចូលមកគ្រប់គ្រង ភូមិដទៃទៀតនៅក្នុងតំបន់នោះ»។

ទីភ្នាក់ងារចារកម្មការពារជាតិរបស់ចក្រភពអង់គ្លេសដដែលបានរាយការណ៍បន្ថែមទៀតថា រុស្ស៊ីមានកម្លាំងទាហានច្រើនជាងអ៊ុយក្រែន, មានគ្រាប់រំសេវច្រើនជាងនិងរុស្ស៊ីអាចបំពេញ បន្ថែមកម្លាំងរបស់ពួកគេបានចំនួន៣ម៉ឹននាក់ក្នុងមួយខែ។ ការវាយលុករបស់រុស្ស៊ី ដណ្តើមយក ភូមិរបស់អ៊ុយក្រែនក្បែរក្រុង Adiivka នោះ មិនមានការ លំបាកខ្លាំងដូចជាការដណ្តើមយក ក្រុងគន្លឹះភាគខាងកើតនេះឡើយ ដោយសារតែភូមិនៅ ក្បែរនោះ មិនមែនជាភូមិនៃទីតាំងធ្វើ យុទ្ធសាស្ត្រសង្គ្រាម ដែលគ្រាន់តែជាភូមិអ្នកស្រុករស់ នៅធម្មតា ហើយវាគ្រាន់តែជាភូមិដែលជួយទាហានអ៊ុយក្រែនក្នុងពេលដែលបានដកថយ ចេញពីក្រុង Adiivka បន្ទាប់ពីទាហានរុស្ស៊ីបានវាយលុកចូលទៅដល់តែប៉ុណ្ណោះ។ ភូមិទាំង នេះក្រោយមកត្រូវគេរាយការណ៍ថា ត្រូវបានរុស្ស៊ីបានចូលគ្រប់គ្រងថែមទៀត ប៉ុន្តែអ៊ុយក្រែន មិនបានប្រតិកម្មតបចំពោះសេចក្តីរាយការណ៍ ចូលគ្រប់គ្រងភូមិរបស់ខ្លួនទៀតនេះឡើយ។ សេចក្តីរាយការណ៍បាននិយាយ អំពីការបន្តវាយប្រហារដាក់មកលើភូមិមួយនៅក្បែរនោះទៀត គឺភូមិ Umanske ចម្ងាយប្រមាន៤គីឡូម៉ែត្រពីភូមិ Tonenka ។

វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាមដែលជាក្រុម Think Tank របស់សហរដ្ឋអាមេរិកបាន រាយការណ៍កាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ីបានធ្វើ "ការវាយប្រហារដ៏ធំមួយ" នៅជិតភូមិ Tonenke ជាមួយនឹងរថក្រោះ៣៦គ្រឿងនិងរថពាសដែកចំនួន១២គ្រឿង។ ក្រុម Think Tank អាមេរិកដដែលបាននិយាយថា កងកម្លាំងអ៊ុយក្រែន ហាក់ដូចជាបានវាយបណ្តេញក្រុម ទាហានរុស្ស៊ីទាំងនោះក្នុងសមរភូមិ Umanske ។ សេចក្តីរាយការណ៍ខ្លះបានហៅ ភូមិទាំង នោះថាជាតំបន់ប្រទាញប្រទង់។

សេចក្តីរាយការណ៍បាននិយាយជុំវិញកិច្ចប្រឹងប្រែង វាយដណ្តើមរបស់រុស្ស៊ីដាក់លើភូមិ Berdychi, Semenivka, Pervomaiske និង Nevelske ជាដើមគ្រាដែលក្តីបារម្ភរបស់អ៊ុយក្រែន គឺការមិនមានគ្រាប់រំសេវគ្រប់គ្រាន់ក្នុងការប្រយុទ្ធតទល់ជាមួយនឹងទាហានរុស្ស៊ី។
ការដកថយរបស់អ៊ុយក្រែនប្រមាណជាងមួយខែមកនេះ បានបង្ហាញនូវភាពផុយស្រួយនៃប្រ ព័ន្ធការពារខ្សែត្រៀមជួរមុខ និងអ្វីទាំងនេះត្រូវគេនិយាយថា វាមិនមែនជារូបភាពល្អចំពោះ ទិដ្ឋភាពប្រយុទ្ធរបស់អ៊ុយក្រែននៅតាមសមរភូមិមុខឡើយ។

ការវាយប្រហារទប់ទល់របស់អ៊ុយក្រែន ត្រូវគេឃើញថាហាក់ដូចជាកំពុងទន្ទឹងរង់ចាំជំនួយ ធ្លាក់ពីសហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិច ដើម្បីការអាចធានាទប់ទល់បានត្រឹម ក្នុងមួយរយៈពេលម្តងៗដែលមានអាវុធជំនួយមកដល់។
រដ្ឋាភិបាលអ៊ុយក្រែនកំពុងទន្ទឹងរង់ចាំកញ្ចប់ជំនួយ យោធា៦០ពាន់លានដុល្លារដែលកំពុងខ្ទាស់ ជាប់ក្នុងរង្វង់ការអនុម័ត ស្ថាប័នសភាតំណាងរាស្ត្រ ដែលគ្រប់គ្រងភាគច្រើនដោយសម្លេងសា ធារណរដ្ឋ។ គ្រាដែលជំនួយកំពុងខ្ទាស់នៅក្នុងសហរដ្ឋអាមេរិក, ជំនួយរង់ចាំពីសហភាពអឺរ៉ុប ក៏ត្រូវរង់ចាំការយល់ព្រមស្របគ្នាពីក្នុងរង្វង់សភាសាមី ប្រទេសរៀងៗខ្លួនផងដែរ ដែលមាន ន័យថាប្រសិនណាបើមានជម្លោះផ្ទៃក្នុងសភារបស់ខ្លួន ដែរនោះ ការផ្តល់ជំនួយមកអ៊ុយក្រែន គឺត្រូវតែរង់ចាំរហូតមានភ្លើងបៃតង ពីស្ថាប័នសភាជាតិ រៀងៗខ្លួនផងដែរ។

ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានប្រាប់ Washington Post កាលពីថ្ងៃ សុក្រ សប្តាហ៍មុនថា បើគ្មានជំនួយរបស់ សហរដ្ឋអាមេរិកទេ គឺ«មានន័យថា យើងនឹងដើរថយ ក្រោយ, យើងដកថយម្តងបន្តិចៗ ក្នុងជំហានតូចៗជាបន្តបន្ទាប់»
សេចក្តីរាយការណ៍របស់ The Guardian បានដកស្រង់សម្តីលោកហ្សេឡិនស្គីដែលបាននិ យាយបញ្ជាក់ត្រង់ចំណុចនេះបន្ថែមថា «ប្រសិនណាបើអ៊ុយក្រែនមិនបានទទួលជំនួយ យោ ធាពីសហរដ្ឋអាមេរិកដូចបានសន្យានោះទេ, កងកម្លាំងអ៊ុយក្រែន នឹងត្រូវដកថយក្នុងជំហាន ម្តងបន្តិចៗ»។ លោក ហ្សេឡិនស្គីបន្តថាបើគ្មានជំនួយយោធា ពីសហរដ្ឋអាមេរិកនោះទេ គឺ មានន័យថាអ៊ុយក្រែន គ្មានប្រព័ន្ធអាវុធការអាកាស, គ្មានមីស៊ីល Patriots, គ្មានអាវុធបង្កា រាំងស្ទះសង្គ្រាមអេឡិចត្រូនិចរបស់សត្រូវ, គ្មានគ្រាប់ផ្លោង១៥៥មីលីម៉ែត្រ ដែលមានន័យថា យើងដកថយម្តងបន្តិចៗ។ ប៉ុន្តែលោកហ្សេឡិនស្គី បាននិយាយថាគេនឹងរក វិធីយ៉ាងណាមិន ឱ្យមានការដកថយឡើយ។ ប៉ុន្តែតើវិធីយ៉ាងណាមិនឱ្យមានការដកថយនោះ លោកមិនបាន បញ្ជាក់ច្បាស់លាស់ឡើយ។

កាលពីចុងសប្តាហ៍នេះ រុស្ស៊ីថែមទាំងបានបាញ់មីស៊ីលចំនួន៤គ្រាប់របស់ខ្លួនដាក់ចូលមក ក្នុង តំបន់ភាគខាងកើតអ៊ុយក្រែន ទាំងកណ្តាលយប់ថែមទៀតរួមទាំងបាញ់បង្ហោះដ្រូន Shahed ចំនួន១២គ្រឿងថែមទៀត។ កម្លាំងការពារអាកាសអ៊ុយក្រែន បាននិយាយថាក្នុងការបាញ់ប្រ ហារទាំងកណ្តាលយប់ថ្ងៃសៅរ៍នោះ គេអាចបាញ់ទម្លាក់បានតែដ្រូនចំនួន៩គ្រឿងតែប៉ុណ្ណោះ ។ សេចក្តីរាយការណ៍ថ្ងៃទី២មេសាឆ្នាំ២០២៤ បានឱ្យដឹងថាចាប់តាំងពីដើមឆ្នាំ២០២៤នោះ មករុស្ស៊ី បានបាញ់មីស៊ីលលឿន ជាងសម្លេងហ្សៀខន់ Hypersonic Zircon Missiles ចំនួន៥ គ្រាប់រួចមកហើយដាក់ទៅលើរដ្ឋធានីគៀវ។ ការវាយប្រហារ ដែលមានការបាញ់មីស៊ីលលឿន ជាងសម្លេងនេះ បានធ្វើក្នុងរយៈពេល៣ខែដំបូង ដែលមានការបាញ់ចម្រុះទាំងមីស៊ីលនិងដ្រូន រួមគ្នាប្រមាណជាង១៨០គ្រាប់៕