(ប៉េកាំង)៖ ពេលថ្មីៗនេះ កំណែថ្មីនៃវិបផតថលអន្តរជាតិទីក្រុងប៉េកាំង(International Web Portal of Beijing)ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

វេបសាយនេះ បានបង្កើតឡើងដោយផ្តោតសំខាន់ៗ ជុំវិញមុខងារនៃមជ្ឈមណ្ឌលផ្លាស់ប្តូរអន្តរជាតិទីក្រុងប៉េកាំង ដែលរួមបញ្ចូល ការចេញផ្សាយព័ត៌មាន សេវាកម្មសាធារណៈ ការប្រឹក្សាយោបល់និងការផ្លាស់ប្តូរ ហើយរួមបញ្ចូលភាសាចំនួន៩ ដែលបូករួមទាំង ភាសាអង់គ្លេស ភាសាកូរ៉េខាងត្បូង ភាសាជប៉ុន ភាសាអាល្លឺម៉ង់និងភាសាបារាំងជាដើម។ កំណែថ្មីលើកនេះបានផ្តល់សេវាកម្ម ទីក្រុងដ៏សម្បូរបែប និងងាយស្រួលដល់មិត្តបរទេសនិងអ្នកវិនិយោគបរទេស ដូចជាការទូទាត់ ការធ្វើដំណើរ ការសិក្សា ជីវភាពរស់នៅ និងការធ្វើទេសចរណ៍ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន